ទិដ្ឋភាពនៃសម័យប្រជុំ។ (ប្រភព៖ baoquocte.vn) |
ថ្លែងមតិក្នុងសម័យប្រជុំនេះ អគ្គទីប្រឹក្សាលោកស្រី Le Thi Minh Thoa អនុប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា នៅមុនសន្និសីទពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ នាពេលខាងមុខ បណ្តាប្រទេសត្រូវធានាឱ្យមានវឌ្ឍនភាពជាក់ស្តែងក្នុងការអនុវត្តការសន្យាអន្តរជាតិ; យកប្រជាជនជាមជ្ឈភាព ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមអំពីអាកាសធាតុ និងបរិស្ថាន។ តំណាងវៀតណាមបានផ្តល់អនុសាសន៍ថា បណ្តាប្រទេសត្រូវបន្តអភិវឌ្ឍន៍ និងរួមបញ្ចូលបញ្ហាប្រែប្រួលអាកាសធាតុ បរិស្ថាន និងជីវចម្រុះទៅក្នុងក្របខ័ណ្ឌច្បាប់ គោលនយោបាយ និងផែនការសកម្មភាពពាក់ព័ន្ធនានា។ បណ្តាប្រទេសត្រូវកសាង និងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចបៃតង ប្រកបដោយនិរន្តរភាព លើកកម្ពស់ការយល់ដឹងទូទៅអំពីការប្រែប្រួលអាកាសធាតុ និងការពារបរិស្ថាន ដើម្បីកសាងរបៀបរស់នៅដ៏សុខដុមរមនា និងស្និទ្ធស្នាលជាមួយធម្មជាតិ។
តំណាងវៀតណាមក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តវិធានការគ្រប់ជ្រុងជ្រោយ និងជាក់លាក់ ដើម្បីអនុវត្តការសន្យាអាកាសធាតុ ការពារបរិស្ថាន ក៏ដូចជាធ្វើវិសោធនកម្ម និងអនុម័តលើឯកសារច្បាប់ពាក់ព័ន្ធ ដើម្បីសុក្រិតក្របខ័ណ្ឌច្បាប់ ធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រជាតិស្តីពីការប្រែប្រួលអាកាសធាតុដល់ឆ្នាំ២០៥០ ក៏ដូចជាការរួមចំណែកកំណត់ថ្នាក់ជាតិ (NDC)ផងដែរ៕