គណៈប្រតិភូវៀតណាមចូលរួមសន្និសីទ (រូបថត៖ VOV-Bangkok) |
សន្និសីទនេះផ្តោតលើដំណោះស្រាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកប្រាសតាមអ៊ីនធឺណិត ដែលជាបញ្ហាប្រឈមឆ្លងដែនដែលទាក់ទងនឹងការជួញដូរមនុស្ស កម្លាំងពលកម្មដោយបង្ខំ និងការលាងលុយកខ្វក់។
អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ អាញ ទួន អញ្ជើញថ្លែងនៅក្នុងសន្និសីទ (រូបថត៖ PV/VOV-Bangkok) |
អញ្ជើញថ្លែងនៅក្នុងវគ្គបើកសន្និសីទនាថ្ងៃទី ១៧ ខែធ្នូ លោក ឡេ អាញ់ ទួន អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានបញ្ជាក់ថា ការឆបោកតាមអ៊ីនធឺណិតគ្មានព្រំដែន ហើយតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាពី សហគមន៍អន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មប្រភេទនេះ។ លោកក៏បានអំពាវនាវឱ្យប្រទេសនានាបន្តចុះហត្ថលេខា និងផ្តល់សច្ចាប័ន លើអនុសញ្ញាហាណូយប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ហើយបានសង្កត់ធ្ងន់ថា ការចែករំលែកព័ត៌មាន និងភស្តុតាងអេឡិចត្រូនិកយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព គឺជាកត្តាសំខាន់ក្នុងការទប់ស្កាត់ និងដោះស្រាយឧក្រិដ្ឋកម្មប្រភេទនេះ។
សន្និសីទគ្រោងនឹងអនុម័តលើសេចក្តីថ្លែងការណ៍រួមនៃភាពជាដៃគូសកលប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណិត៕