កិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២១ (រូបថត៖ THX/TTXVN) |
ថ្លែងមតិក្នុងកិច្ចប្រជុំ ឯកអគ្គរដ្ឋទូតលោក Pham Hai Anh អនុប្រធានបេសកកម្មអចិន្ត្រៃ យ៍ វៀតណាមប្រចាំអ.ស.បបានចែករំលែកកង្វល់របស់សហគម ន៍អន្តរជាតិ អង្គការអន្តរជាតិនិងតំបន់អំពីការខ្វែងគំនិតគ្នានៅសូម៉ាលី ព្រមទាំងបានកត់ សម្គាល់ថា មេដឹកនាំសូម៉ាលីបានបង្ហាញឆន្ទៈត្រៀមខ្លួនជាស្រេចក្នុងការសន្ទនាគ្នា។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ភាគីពាក់ព័ន្ធត្រូវសាមគ្គីគ្នានិងផ្តោតកិច្ចខិតខំប្រឹងប្រែងលើការប្រយុទ្ធប្រឆាំងភេរវកម្ម ជំងឺរាតត្បាតកូវីដ ១៩ គ្រោះធម្មជាតិនិងការលំបាកផ្នែកសេដ្ឋកិច្ចសង្គម ព្រមទាំងការគំរាមកំហែងដល់សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកអគ្គរដ្ឋទូតលោក Pham Hai Anh បាននិយាយថា ឥឡូវនេះ ភាគីត្រូវស្វែងរករាល់ការខ្វែងគំនិត ចូលរួមក្នុងការសន្ទនានិងបង្កើតការជឿទុកចិត្តដោយស្មារតីស្ថាបនានិងខិតខំបន្ថែមទៀតដើម្បីឆ្ពោះទៅរកការឯកភាពនយោបាយ ក្នុងការរៀបចំការបោះ ឆ្នោត ដោយផ្អែកលើកិច្ចព្រមព្រៀងបានសម្រេចនៅថ្ងៃ ២៧ ឧសភាកន្លងមក។ តំណាងវៀតណាមបានបញ្ជាក់ការគាំទ្រចំពោះតួនាទីនិងការរួមចំណែករបស់អង្គការក្នុងតំបន់ រួមទាំងសហភាពអាហ្រ្វិក (AU) និងទីភ្នាក់ងារអន្តររដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍន៍អាហ្រ្វិក (IGAD) ក្នុងការដោះស្រាយបញ្ហានយោបាយដែលជាប់ពាក់ព័ន្ធ៕