វៀតណាមអំពាវនាវឱ្យជំរុញដំណើរការនយោបាយឆ្ពោះទៅរកការបោះឆ្នោតនៅលីប៊ី

Chia sẻ

(VOVWORLD) - នាថ្ងៃទី២៣ ខែវិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានបើកកិច្ចប្រជុំ ដោយពិភាក្សាអំពីស្ថានភាពនៅប្រទេសលីប៊ី។

វៀតណាមអំពាវនាវឱ្យជំរុញដំណើរការនយោបាយឆ្ពោះទៅរកការបោះឆ្នោតនៅលីប៊ី - ảnh 1លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានបេសកកម្មវៀតណាមប្រចាំអ.ស.ប (រូបថត៖ TTXVN)

ថ្លែងមតិក្នុងជំនួបនេះ លោក ឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានបេសកកម្មវៀត ណាមប្រចាំអង្គការសហប្រជាជាតិបានអំពាវនាវឱ្យភាគីពាក់ព័ន្ធនៅលីប៊ី ពន្លឿនដំណើរការអន្តរកាល ឆ្ពោះទៅកាន់ការរៀបចំការបោះឆ្នោតឲ្យបានទាន់ពេលវេលា និងប្រកបដោយជោគជ័យ។ លោក ឯកអគ្គរដ្ឋទូតបានរំលឹកសារជាថ្មីអំពីសារៈសំខាន់នៃការបន្តអនុវត្តន៍តាមបទឈប់បាញ់ពេញលេញ និងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនិងមនុស្សធម៌នៅក្នុងប្រទេសលីប៊ី រួមទាំងប្រតិបត្តិការដើម្បីការពារជនស៊ីវិល លើកកម្ពស់ការអប់រំអំពីហានិភ័យដែលទាក់ទងនឹងគ្រាប់បែកមីន និងសំណល់ជាជាតិផ្ទុះនៅសេសសល់ ពីសង្គ្រាមនៅក្នុងប្រទេស។

លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានសង្កត់ធ្ងន់ថា ប្រទេសគួរតែមានទំនួលខុសត្រូវ ក្នុងការធានាការគោរពច្បាប់មនុស្សធម៌អន្តរជាតិ ទប់ស្កាត់ និងផ្តន្ទាទោសឧក្រិដ្ឋកម្មធ្ងន់ធ្ងរ។ ការកាត់ទោសចំពោះការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ និងបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ គួរតែធ្វើឡើងស្របតាមគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងការគោរពឯករាជ្យភាព និងអធិបតេយ្យភាពជាតិផងដែរ៕

ប្រតិកម្មទៅវិញ