វៀតណាមអំពាវនាវឱ្យជំរុញកិច្ចសន្ទនានិងការផ្សះផ្សានៅស៊ូដង់

Chia sẻ
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី ១០ ខែធ្នូបានបើកកិច្ចប្រជុំជាប្រចាំស្តីពីសកម្មភាពរបស់គណៈកម្មាធិ ការចំណុះក្រុមប្រឹក្សាសន្តិសុខទាក់ទងនឹងប្រទេសស៊ូដង់ដែលត្រូវបានគេស្គាល់ថាជាគណៈកម្មាធិការលេខ ១៥៩១។ 

នៅក្នុងកិច្ចប្រជុំនោះ ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខបានកត់ត្រាការវិវត្តជាវិជ្ជមានមួយចំនួននៅក្នុងប្រទេសស៊ូដង់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ជាពិសេសកិច្ចព្រមព្រៀងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២១។ ទន្ទឹមនឹងនោះ បណ្តាប្រទេសនានាបានអំពាវនាវឱ្យភាគីពាក់ព័ន្ធអនុវត្តន៍ការអត់ធ្មត់មិនប្រើកម្លាំង ស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញឱ្យបានឆាប់និងគោរពឱ្យបានពេញលេញនូវបទបញ្ញត្តិរដ្ឋធម្មនុញ្ញឆ្នាំ ២០១៩ កិច្ចព្រមព្រៀងសន្តិភាព Juba ឆ្នាំ ២០២០ និងធានាសុវត្ថិភាពរបស់ប្រជាជន។

លោកឯកអគ្គរដ្ឋទូត Pham Hai Anh ភារធារីវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានទទួលស្គាល់ការខិតខំប្រឹងប្រែងនាពេលថ្មីៗនេះដើម្បីរក្សាស្ថិរភាពស្ថានភាពនៅស៊ូដង់ ព្រមទាំងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធបន្តអនុវត្តការអត់ធ្មត់ និងជៀសវាងសកម្មភាពហឹង្សាដោយបង្ខំ ឬបង្កើនភាពតានតឹង បន្តជំរុញការសន្ទនា ការផ្សះផ្សា និងជំរុញដំណើរការអន្តរកាលនៅស៊ូដង់ ដោយសមស្របតាមបទបញ្ញត្តិរដ្ឋធម្មនុញ្ញឆ្នាំ ២០១៩។ ទន្ទឹមជាមួយគ្នានោះ ពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារជនស៊ីវិល៕

ប្រតិកម្មទៅវិញ