ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ UN) |
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅ អង្គការសហប្រជាជាតិបានមានប្រសាសន៍ថា៖ សេចក្តីសម្រេចចិត្តលេខ ២៥៣២ ចាំបាច់ត្រូវបានអនុវត្តន៍ឲ្យបានពេញលេញ តាមរយៈការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសេចក្តីអំពាវនាវបទឈប់បាញ់គ្នារបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ តាមរយៈសេចក្ដីសម្រេចចិត្តនេះ។ ទន្ទឹមនឹងនេះ ផ្ដោតសំខាន់លើកិច្ចការពារប្រជាជននៅតាមប្រទេស ដែលមានជម្លោះ និងវិបត្តិមនុស្សធម៌; ពង្រឹងសាមគ្គីភាព និងសប្រមសម្រួលរាល់កិច្ចខិតខំប្រឹងប្រែងនៅតាមប្រទេសក្នុង តំបន់ និងអន្តរជាតិ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចក្នុង ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជាស្ដារឡើងវិញក្រោយពីកូវីដផងដែរ៕