|
វៀតណាមអំពាវនាវស្វែងរកដំណោះស្រាយដោយសន្តិវិធីសំរាប់ជំលោះ អ៊ីស្រាអែល-ប៉ាឡេស្ទីននិងសង្គ្រាមនៅស៊ីរី (VNA) |
(VOVworld) – «ខ្យល់ព្យុះខ្លាំងមួយ» កំពុងបំផ្លិចបំផ្លាញតំបន់មជ្ឈឹមបូព៌ារ គំរាមកំហែងសន្តិភាពនិងសន្តិសុខអន្តរជាតិ បំប៉ែកបំបាកប្រទេសនានាក្នុងតំបន់ ដែលបើកផ្លូវសំរាប់ការធ្វើអន្តរាគមន៍ពីខាងក្រៅ បណ្តាលឡើងស្ថានភាព អស្ថិរភាពនិងជំលោះ។ នេះគឺជាសេចក្តីព្រមានដែលបេសកជនពិសេសនៃ អ.ស.ប. ទទួលបន្ទុកដំណើរសន្តិសុខនៅមជ្ឈឹមបូព៌ារ លោក Nickolay Mladenov បាននាំចេញនៅសម័យប្រជុំបើកទូលាយនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដោយ ប្រធានបទ «ស្ថានភាពនៅមជ្ឈឹមបូព៌ារនិងបញ្ហាប៉ាឡេស្ទីន» នាថ្ងៃទី ២០ មេសា។ សម័យពិភាក្សាត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកអគ្គរដ្ឋទូត លោកស្រី Nikki Haley ប្រធានគណៈប្រតិភូអាមេរិកប្រចាំនៅ អ.ស.ប. ។ ថ្លែងមតិនៅសម័យពិភាក្សាលើកនេះ ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅ អ.ស.ប. ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា៖ ការផ្ទុះឡើងអំពើហឹង្សានិងការរីករាលដាលនៃលទ្ធិភេរវកម្មនិយម ជំលោះរវាង អ៊ីស្រាអែលនិងប៉ាឡេស្ទីន សង្គ្រាមនៅស៊ីរី យ៉េម៉ែន អ៊ីរ៉ាក់និងនៅប្រទេសដទៃ ទៀតលើពិភពលោកបានធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់និងរងរបួស ហើយ បង្កើតឡើងវិបត្តិជនអន្តោប្រវេសន៍ដ៏ធ្ងន់ធ្ងរ។លោកស្រី Nguyen Phuong Nga បានអះអាងថា៖ វៀតណាមជានិច្ចកាលគាំទ្របុព្វហេតុតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជនប៉ាឡេស្ទីនដើម្បីសិទ្ធិសារវ័ន្ត ជាពិសេសគឺសិទ្ធិស្វ័យសម្រេចនិងសិទ្ធិបង្កើតរដ្ឋឯករាជ្យមួយ។ ឯកអគ្គរដ្ឋទូតវៀតណាមរូបនេះក៏បានសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះមុខបំរ៉ែបំរួលនាពេលថ្មីៗនេះនៅស៊ីរី ហើយអះអាងថែមទៀតថា៖ វៀតណាមថ្កោលទោសយ៉ាងខ្លាំងក្លាការប្រើប្រាស់អាវុធគីមីនិងប្រឆាំង ជំទាស់ទង្វើប្រឆាំងជនស៊ីវិល ផងដែរ៕