អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ជូនអំណោយដល់ប្រតិភូ (រូបថត៖ quochoi.vn) |
នារសៀលថ្ងៃទី ២៧ ធ្នូ នៅទីក្រុងហាណូយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូចំនួន ៥៥ រូប ដែលបានចូលរួមមហាសន្និបាតគំរូឆ្នើម “ដើម្បីជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ”លើកទី ៣ ដំណាក់កាល ២០២១-២០២៦។
អញ្ជើញថ្លែងនៅទីនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានលើកច្បាស់ថា ការដោះស្រាយ និងជំនះពុះពារលើផលវិបាកដោយសារជាតិគីមីពុលពណ៌លឿងទុំក្រោយសង្គ្រាម គឺជាភារកិច្ចបន្ទាន់ផង និងយូរអង្វែងផង ដែលមានលក្ខណៈមនុស្សធម៌យ៉ាងជ្រាលជ្រៅ ហើយជាភារកិច្ចរបស់សង្គមទាំងមូល សំដៅតបស្នងសងគុណចំពោះអ្នកចូលរួមការតស៊ូក្នុងសង្គ្រាម ដែលត្រូវឆ្លងជាតិគីមីពុល និងជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំវៀតណាម។ លោក Tran Thanh Man បានអំពាវនាវដល់អង្គការ បុគ្គលនៅក្នុងប្រទេស និងប្រជាអាណិកជននៅឯបរទេសបន្តធ្វើសកម្មភាពជាក់ស្ដែង ដើម្បីជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពណ៌លឿងទុំ; អាជ្ញធរគ្រប់ជាន់ថ្នាក់ និងប្រព័ន្ធនយោបាយបន្តអនុវត្តន៍ឲ្យបានល្អនូវរាល់គោលនយោបាយរបស់បក្ស រដ្ឋ ចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់សមាគមជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin គ្រប់ជាន់ថ្នាក់ បំពេញភារកិច្ចដែលត្រូវបានបក្ស និងរដ្ឋប្រគល់ជូនក្នុងស្ថានការណ៍ថ្មីផងដែរ៕