វៀតណាមអបអរសាទរចំពោះគោលជំហររបស់ប្រទេសនានាលើបញ្ហាសមុទ្រខាងកើតដែលស្របតាមច្បាប់អន្តរជាតិ

Chia sẻ

(VOVWORLD) -  នាថ្ងៃទី ១៥ ខែកក្កដា ទាក់ទងនឹងសេចក្តីប្រកាសរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo ស្តីពីគោលជំហររបស់សហរដ្ឋអាមេរិកចំពោះរាល់ការទាមទារនៅសមុទ្រខាងកើត អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Le Thi Thu Hang បានថ្លែងថា៖

វៀតណាមអបអរសាទរចំពោះគោលជំហររបស់ប្រទេសនានាលើបញ្ហាសមុទ្រខាងកើតដែលស្របតាមច្បាប់អន្តរជាតិ - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Le Thi Thu Hang 

សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅតំបន់សមុទ្រខាងកើត គឺជាបំណងប្រាថ្នានិងគោលដៅរួមរបស់ប្រទេសនានា នៅសមុទ្រខាងកើត របស់តំបន់និង សហគមន៍អន្តរជាតិ។ ការគោរពសណ្តាប់ធ្នាប់ ច្បាប់សមុទ្រនិងការអនុវត្តពេញលេញ ដោយមានសុឆន្ទៈនិងមានទំនួលខុសត្រូវចំពោះអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ គឺមានសារៈ សំខាន់ណាស់ ក្នុងការសម្រេចបានគោលដៅទាំងនោះ។

វៀតណាមអបអរសាទរចំពោះគោលជំហររបស់ប្រទេសនានា លើបញ្ហាសមុទ្រខាងកើត ដែលស្របតាមច្បាប់អន្តរជាតិ និងចែករំលែកទស្សនៈ ដូចបានចែងក្នុងសេចក្តីថ្លែងការណ៍នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ដោយចែងថា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ គឺជាក្របខ័ណ្ឌច្បាប់ ដែលសម្រួលដល់រាល់សកម្មភាពនៅតំបន់សមុទ្រនិងមហាសាគរ។

វៀតណាមសង្ឃឹមថា ប្រទេសនានានឹងខិតខំប្រឹងប្រែង ចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត ក៏ដូចជា ដោះស្រាយជម្លោះតាមរយៈកិច្ចសន្ទនានិងវិធានការសន្តិភាពដទៃទៀត ស្របតាមច្បាប់អន្តរជាតិដើម្បីផលប្រយោជន៍រួម ស្របតាមសេចក្តីប្រាថ្នារបស់បណ្តាប្រទេសក្នុងតំបន់និងសហគមន៍អន្តរជាតិ។ យ៉ាងណាមិញ ប្រទេសវៀតណាមតែងតែចូលរួមចំណែកយ៉ាងសកម្មនិងប្រកបដោយទំនួលខុសត្រូវទៅក្នុងដំណើរការនេះ៕

ប្រតិកម្មទៅវិញ