វៀតណាមអនុវត្តន៍រាល់គោដៅអភិវឌ្ឍន៍ដោយចីរភាពដល់ឆ្នាំ ​២០៣០

Chia sẻ
(VOVWORLD) -សេចក្ដីសម្រេចនេះបានដាក់ចេញគោលដៅថា ដល់ឆ្នាំ ២០២០ វៀតណាមដោះស្រាយបានភាពអត់ឃ្លាន ហើយដល់ឆ្នាំ ២០២៥ គឺ គ្មានគ្រោះអត់ឃ្លានឡើយ។
វៀតណាមអនុវត្តន៍រាល់គោដៅអភិវឌ្ឍន៍ដោយចីរភាពដល់ឆ្នាំ ​២០៣០ - ảnh 1រូបថត៖ VGP

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទើបនឹងបានចុះហត្ថលេខាលើសេចក្ដីសម្រេចស្ដីពីការចេញផ្សាយដំណើរការអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់ វៀតណាមដល់ឆ្នាំ ២០៣០។ សេចក្ដីសម្រេចនេះបានដាក់ចេញដំណើការអនុវត្តន៍គោដៅអភិវឌ្ឍន៍ដោយចីរភាពចំនួន ១៧  ដូចជា៖ បញ្ឈប់ភាពក្រីក្រក្រោមគ្រប់រូបភាពនៅគ្រប់ទីកន្លែង លុបបំបាត់ភាពអត់ឃ្លាន ធានាសន្តិសុខស្បៀងអាហារ កែលម្អអាហារូបត្ថម្ភនិងជំរុញការអភិវឌ្ឍកសិកម្មដោយចីរភាព ធានាជីវភាពរស់នៅ និងបង្កើនសុខុមាលភាពសង្គមជូនមនុស្សគ្រប់វ័យ បង្កើនសិទ្ធិអំណាច និងបង្កើតឱកាសសម្រាប់នារី និងកុមារីជាដើម។

ស្ដីពីគោដៅលុបបំបាត់ភាពអត់ឃ្លាន ការធានាសន្តិសុខស្បៀងអាហារ កែលម្អ និងជំរុញការអភិវឌ្ឍដោយចីរភាពនោះ សេចក្ដីសម្រេចនេះបានដាក់ចេញគោលដៅថា ដល់ឆ្នាំ ២០២០ វៀតណាមដោះស្រាយបានភាពអត់ឃ្លាន ហើយដល់ឆ្នាំ ២០២៥ គឺ គ្មានគ្រោះអត់ឃ្លានឡើយ។

ស្ដីពីដំណើរការអនុវត្តន៍គោលដៅធានាកំណើនសេដ្ឋកិច្ចដោយចីរភាព គ្រប់ជ្រុងជ្រោយ បង្កើតការងារធ្វើល្អៗ និងផលិតភាពជូនមនុស្សគ្រប់រូប៖ ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ២០៣០៖ រក្សាកំណើន GDP ពីកម្រិត ៥-៦% ជារៀងរាល់ឆ្នាំ រក្សាកំណើន GDP ជាមធ្យមលើមនុស្សម្នាក់ពីកម្រិត ៤ -៤,៤៥% ជារៀងរាល់ឆ្នាំ ហើយរក្សាល្បឿនកំណើនផលិតភាពការងារ ៥% ជារៀងរាល់ឆ្នាំ។

ប្រតិកម្មទៅវិញ