រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួប រដ្ឋមន្រ្តីការបរទេសបុរីវ៉ាទីកង់ អាសឺវ៉ែក Paul Richard Gallagher។ |
នៅទីនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា រដ្ឋវៀតណាមអនុវត្តន៍យ៉ាង ខ្ជាប់ខ្ជួនជានិច្ចនូវគោលនយោបាយគោរព និងធានាសេរីភាពខាងជំនឿសាសនារបស់ ប្រជាជនគ្រប់រូប។ វៀតណាមជានិច្ចកាលគោរពផែនមហាសាមគ្គីជាតិទាំងមូល ក្នុង នោះសាសនាគឺជាធនធានមួយដែលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ។ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា រដ្ឋវៀតណាមជានិច្ចកាល យកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់បណ្ដាសាសនា រួមទាំង សាសនាកាតូលិក ដើម្បីដំណើរការ និងអភិវឌ្ឍន៍ស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់; វាយតំលៃខ្ពស់ និងសម្តែងនូវបំណងចង់ឲ្យសហគមន៍សាសនាកាតូលិក វៀតណាមបន្តពង្រីកតម្លៃសីលធម៌ដ៏ល្អប្រសើររបស់សាសនាកាតូលិកក្នុងជីវភាពសង្គម រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងវិបុលភាពរបស់ប្រទេសជាតិ និងសមាគម សាសនាកាតូលិក។
លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យវៀតណាម និងបុរីវ៉ាទីកង់រក្សា ការផ្លាស់ប្តូរ ជួបប្រាស្រ័យជាន់ខ្ពស់ និងយន្តការសន្ទនាប្រកបដោយប្រសិទ្ធភាព; អះអាងថា ក្រសួងការបរទេស និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនឹងបង្កើតលក្ខ ខណ្ឌសម្រាប់តំណាងអចិន្រ្តៃយ៍នៃបុរី បំពេញបេសកកម្មប្រកបដោយជោគជ័យ រួម ចំណែកនាំទំនាក់ទំនងរវាងវៀតណាម និងបុរីវ៉ាទីកង់កាន់តែរីកចម្រើននាពេលខាងមុខ។
រីឯខ្លួនវិញ រដ្ឋមន្រ្តីការបរទេសនៃបុរីវ៉ាទីកង់ អាសឺវ៉ែក Paul Richard Gallagher បានសម្ដែងនូវសេចក្តីសោមនស្សរីករាយចំពោះការអភិវឌ្ឍនៃសមាគមសាសនាកាតូលិកវៀតណាម ហើយជឿជាក់ថាសហគមន៍សាសនាកាតូលិកវៀតណាមនឹងរួម ចំណែកកាន់តែច្រើនក្នុងការអភិវឌ្ឍប្រទេសវៀតណាម; ឯកភាពជំរុញការជួប ប្រាស្រ័យ ផ្លាស់ប្តូរ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ក៏ដូចជា ជឿជាក់ ថាទំនាក់ទំនងរវាងភាគីទាំងពីរនឹងបន្តសម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ៕