នាថ្ងៃទី១៧ខែមករា នៅទីស្នាក់ការសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មបច្ចេក វិទ្យាខ្ពស់ Viettel (រដ្ឋធានីហាណូយ) រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនា គមន៍វៀតណាមលោក Nguyen Manh Hung និងរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលោក Chu Ngoc Anh បានមកជួបធ្វើការហើយត្រួតពិនិត្យ ការងារស្រាវជ្រាវ ផលិតឧបករណ៍បណ្ដាញ 5G របស់ Viettel។
ក្រោយរយៈពេល៨ខែចាប់ពីថ្ងៃដែល Viettel - ក្រុមហ៊ុនផ្ដល់សេវា ទូរគមនាគមន៍ដើមដំបូងរបស់វៀតណាម ស្ថិតនៅក្នុងជម្រើសកំពូលអ្នក ផ្ដល់សេវាទូរគមនាគមន៍ទាំង៥០លើពិភពលោក អនុវត្តការហៅទូរស័ព្ទ 5G ដើមដំបូង ដោយឧបករណ៍នាំចូលកាលពីខែឧសភាឆ្នាំ២០១៩នោះ វៀត ណាមបានធ្វើម្ចាស់បច្ចេកវិទ្យាបណ្ដាញ 5G ដោយខ្លួនឯង។
នាបច្ចុប្បន្ន លើពិភពលោកមានក្រុមហ៊ុនចំនួន៥ដែលអាចផលិត ឧបករណ៍បណ្ដាញ 5G រួមមាន៖ Ericsson Nokia Huawei Samsung និង ZTE ហើយ។ Viettel នឹងជាក្រុមហ៊ុនទី៦ក្នុងបញ្ជីឈ្មោះនេះ។៕