វៀតណាមអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីអាវុធគីមីនៅប្រទេសស៊ីរី

Chia sẻ
(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាង ពីគោលជំហររបស់វៀតណាម ស្តីពីការថ្កោលទោសចំពោះការប្រើប្រាស់អាវុធគីមីព្រមទាំងបានសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវគោរពនិងអនុវត្តឱ្យបានពេញលេញនូវអនុសញ្ញាស្តីពីការហាមឃាត់ប្រើប្រាស់អាវុធគីមី ឆ្ពោះទៅរកការលុបបំបាត់ចោលអាវុធនេះទាំងស្រុង។
វៀតណាមអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីអាវុធគីមីនៅប្រទេសស៊ីរី - ảnh 1សម័យប្រជុំតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអាវុធគីមីនៅស៊ីរី

នាថ្ងៃទី ៦ ខែមេសា ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) នៅខែមេសាឆ្នាំ ២០២១ វៀតណាមបានអញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំជាប្រចាំរបស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីផ្លាស់ប្តូរនិងផ្ទៀងស្តាប់របាយការណ៍របស់អគ្គលេខាធិការរងអគ្គលេខាធិការរង និងជាតំណាងជាន់ខ្ពស់ទទួលបន្ទុកការរំលាយសព្វវុធរបស់ អ.ស.ប និងបញ្ហាអាវុធគីមីនៅប្រទេសស៊ីរី លោកស្រី Izumi Nakamitsu ។ ថ្លែងនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងពីគោលជំហររបស់វៀតណាម ស្តីពីការថ្កោលទោសចំពោះការប្រើប្រាស់អាវុធគីមីព្រមទាំងបានសង្កត់ធ្ងន់លើភាពចាំបាច់ត្រូវគោរពនិងអនុវត្តឱ្យបានពេញលេញនូវអនុសញ្ញាស្តីពីការហាមឃាត់ប្រើប្រាស់អាវុធគីមី ឆ្ពោះទៅរកការលុបបំបាត់ចោលអាវុធនេះទាំងស្រុង។

ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានលើកទឹកចិត្តដល់លេខាធិការដ្ឋាន OPCW និងស៊ីរី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការសន្ទនាប្រកបដោយការស្ថាបនា។ ដើម្បីសម្របសម្រួលសម្រាប់កិច្ចសហប្រតិបត្តិការជាមួយអង្គការហាមឃាត់អាវុធគីមី (OPCW) - ស៊ីរីក្នុងការដោះស្រាយបញ្ហានៅសេសសល់ ចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការនិងឯកភាពរវាងសហគមន៍អន្តរជាតិនៅក្រុមប្រឹក្សាសន្តិសុខក៏ដូចជានៅក្នុងសន្និសីទសមាជិកនៃអនុសញ្ញាស្តីពីការហាមឃាត់អាវុធគីមី ដែលនឹងធ្វើឡើងនៅប្រទេសហូឡង់នៅចុងខែមេសានេះ៕

ប្រតិកម្មទៅវិញ