យោងតាមរបាយការណ៍ស្តីពីការវាយតម្លៃយថាទស្សន៍សេដ្ឋកិច្ចពិភពលោកសម្រាប់ត្រីមាសទី ២ ក្នុងឆ្នាំនេះ របស់ធនាគារ United Oversea Bank (សិង្ហបុរី) ដែលជាធនាគារអន្តរជាតិឈានមុខគេមួយនៅលើពិភពលោក បានឲ្យដឹងថាវៀតណាមបានចាប់ផ្តើមឆ្នាំ ២០២១ ដោយមានសញ្ញាវិជ្ជមានជាច្រើន។ ការនាំចេញរបស់វៀតណាមក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះបានកើនឡើងជាង ២០% បើប្រៀបធៀបនឹងឆ្នាំទៅមិញ។ ការវិនិយោគពីបរទេសចូលមកវៀតណាមក៏មានលក្ខណៈវិជ្ជមានផងដែរ។ ត្រឹមតែក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០២១ នេះ ប៉ុណ្ណោះ វៀតណាមបានទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ប្រមាណ ៥,៥ ពាន់លានដុល្លារអាមេរិក។
ធនាគារ United Oversea Bank បានព្យាករណ៍ថានៅឆ្នាំនេះសេដ្ឋកិច្ចវៀតណាមនឹងឈានដល់កំណើន GDP សរុប ៧,១% ខ្ពស់ជាងគោលដៅ ៦% ដែលបានដាក់ចេញផងដែរ៕