|
វៀតណាម-ឡាវផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការការពារជាតិ (infonet.vn) |
Vovworld-នារសៀលថ្ងៃទី៨កក្កដានៅទីក្រុងហាណូយប្រទេសវៀតណាម
ឧត្តមសេនីយ៍ឯក Le Huu Duc អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបាន
ទទួលជួបសន្ទនាជាមួយវរសេនីយ៍ឯក Khamdeng Phengvilay ប្រធានស្នងការ
ផែនការ-ហិរញ្ញវត្ថុកងទ័ពប្រជាជនឡាវក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅ
វៀតណាម។ ឧត្តមសេនីយ៍ឯក Le Huu Duc បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល
ប្រជាជននិងកងទ័ពប្រជាជនវៀតណាមជានិច្ចកាលគោរពរក្សានិងអភិវឌ្ឍន៍
ទំនាក់ទំនងសាមគ្គីភាពពិសេសជាមួយរដ្ឋាភិបាលប្រជាជននិងកងទ័ពប្រជាជន
ឡាវជាភាតរៈ ទន្ទឹមនឹងនោះអះអាងថា កិច្ចសហប្រតិបត្តិការការពារជាតិគឺជា
ខ្លឹមសារសំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឧត្តមសេនីយ៍ឯក Le
Huu Duc មានបំណងថាស្នងការហិរញ្ញវត្ថុក្រសួងការពារប្រទេសវៀតណាមនិង
ស្នងការផែនការ-ហិរញ្ញវត្ថុកងទ័ពប្រជាជនឡាវសហការយ៉ាងជិតស្និទ្ធកសាង
ផែនការលាតត្រដាងអនុវត្តរាល់ខ្លឹមសារក្នុងអនុស្សារណៈយោគយល់គ្នាដែល
ភាគីទាំងពីរបានចុះហត្ថលេខានាថ្ងៃដដែល៕