វៀតណាម-ឡាវបងើនទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ |
ដំណើរទស្សនកិច្ចនេះបានអនុវត្តតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc។ ក្នុងក្របខ័ណ្ឌនៃដំណើទស្សនកិច្ចនេះ នាថ្ងៃទី ២តុលា នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងសមភាគីឡាវលោក Thongloun Sisoulith បានអនុវត្តកិច្ចចរចា។ ក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានអះអាង ថា បក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនវៀតណាម ជានិច្ចកាលគោ រពនិងផ្តល់អាទិភាពខ្ពស់បំផុតសម្រាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រ ពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ។ ភាគីទាំងពីរបានឯកភាព បង្កើនការផ្លាស់ប្តូរគណៈប្រតិភូរវាងថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរ និងរួមសហការ អនុវត្តជាក់ស្តែងនូវកិច្ចព្រមព្រៀងដែលទទួលបាន នាពេលកន្លងទៅ ថែមទាំងប្រមូលផ្តុំអនុវត្តរាល់គម្រោងការសំខាន់ៗផងដែរ។ ភាគី ទាំងពីរក៏បានពិភាក្សាលើបណ្តាវិធានការជម្រុញទំហំពាណិជ្ជកម្មទ្វេភាគី បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណាមធ្វើការវិនិយោគនៅឡាវ ជា ពិសេស បន្តបង្កើនកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យការពារជាតិ សន្តិសុខ អប់រំ បណ្តុះបណ្តាលនិងវិស័យដទៃមួយចំនួនទៀត។
ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានជូន ដំណឹងអំពីការដែលអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Bounnhang Vorachith នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាចុងឆ្នាំនេះដើម្បីចូលរួមក្នុងពិធីបិទឆ្នាំសាមគ្គីមិត្តភាពវៀតណាម-ឡាវឆ្នាំ២០១៧ផងដែរ៕