វៀតណាម-ឡាវ៖ យល់ពីចិត្តពីថ្លើមនិងចែករំលែកអនាគតរួមគ្នា

Chia sẻ

(VOVWORLD) - ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានឯកភាពគ្នាបើកទិសដៅអភិវឌ្ឍន៍សំខាន់ៗជាច្រើន សម្រាប់ប្រទេសទាំងពីរនាពេលខាងមុខ។

វៀតណាម-ឡាវ៖ យល់ពីចិត្តពីថ្លើមនិងចែករំលែកអនាគតរួមគ្នា - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងសុន្ទរកថា (រូបថត៖ Thong Nhat/TTXVN)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសឡាវ នាយប់ថ្ងៃទី ៩ ខែសីហា អគ្គលេខាបក្សប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងលោកជំទាវភរិយាបានរៀបចំពិធីជប់លៀងយ៉ាងឱឡារិកជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់របស់វៀតណាម។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានឯកភាពគ្នាបើកទិសដៅអភិវឌ្ឍន៍សំខាន់ៗជាច្រើន សម្រាប់ប្រទេសទាំងពីរនាពេលខាងមុខ។

“នៅក្នុងបរិយាកាសដ៏កក់ក្តៅនៃពិធីជប់លៀងនៅយប់នេះ ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀតថា នៅក្នុងពិភពរាបស្មើ ធ្វើសមាហរណកម្មអន្តរជាតិ ការធ្វើសកលភាវូបនីយកម្ម ដូចដែលអ្វីៗដែលយើងកំពុងមើលឃើញ ដែលជាទំនាក់ទំនងទ្វេភាគី មានភាពជ្រាលជ្រៅ មានភាពស្មោះត្រង់ ភក្តីភាពពេញលេញ មិត្តភាពជាបងប្អូនរបស់ប្រទេសយើងទាំងពីរ ពិតជាមានន័យនិងកម្រមានណាស់។ ដោយសារឡាវនិងវៀតណាមគឺជាប្រទេសពីរប៉ុន្តែដូចជាមួយអញ្ជឹង ទោះបីជាភាសានិងទំនៀមទម្លាប់របស់យើងខុសគ្នាក៏ដោយ ប៉ុន្តែយើងទាំងពីរតែងតែយល់ចិត្តយល់ថ្លើម និងចែករំលែកអនាគតរួមគ្នា”។

វៀតណាម-ឡាវ៖ យល់ពីចិត្តពីថ្លើមនិងចែករំលែកអនាគតរួមគ្នា - ảnh 2អគ្គលេខាបក្ស ប្រធារដ្ឋឡាវ លោក Thongloun Sisoulith អញ្ជើញថ្លែងមតិ (រូបថត៖ Thong Nhat/TTXVN)

មុននេះ នារសៀលថ្ងៃទី ៩ សីហា ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយអតីតប្រធានបក្ស អតីតប្រធានរដ្ឋឡាវលោក លោក Khamtai Siphandone;  អតីតអគ្គលេខាបក្ស អតីតប្រធានរដ្ឋឡាវលោក Choummaly Sayasone និងអតីតអគ្គលេខាបក្ស អតីតប្រធានរដ្ឋឡាវ លោក Bounnhang Vorachith ផងដែរ៕

ប្រតិកម្មទៅវិញ