វៀតណាម-ឡាវ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យតុលាការនិងច្បាប់

Chia sẻ

(VOVWORLD) - លោកប្រធានតុលាការវៀតណាមមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នតុលាការ និងផ្នែកច្បាប់នៃប្រទេសទាំងពីរ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ប្រកបដោយប្រសិទ្ធភាព។

វៀតណាម-ឡាវ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យតុលាការនិងច្បាប់ - ảnh 1ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane ទទួលជួបប្រធានតុលាការប្រជាជនកំពូលវៀតណាម លោក Nguyen Hoa Binh (រូបថត៖ អ្នកយកព័ត៌មាន VOV ប្រចាំនៅឡាវ)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសឡាវ របស់ថ្នាក់ដឹកនាំតុលាការប្រជាជនកំពូលវៀត ណាម ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែសីហា ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh និងគណៈប្រតិភូបានចូលជួបសម្តែងការគួរសមចំពោះអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវលោក Thongloun Sisoulith និងប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane។

ក្នុងជំនួបជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith ប្រធានតុលាការ លោក Nguyen Hoa Binh បានអះអាងថា៖ ថ្នាក់ដឹកនាំបក្ស រដ្ឋ      រដ្ឋាភិបាល រដ្ឋសភា និងប្រជាជនវៀតណាមតែងតែប្រគៀកស្មារជាមួយថ្នាក់ដឹកនាំ និងប្រជាជនឡាវជានិច្ច មិនត្រឹមតែក្នុងឆ្នាំនៃសង្រ្គាមតស៊ូដើម្បីរំដោះប្រទេសជាតិប៉ុណ្ណោះ ថែមទាំងក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្នទៀតផង។ លោកប្រធានតុលាការវៀតណាមមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នតុលាការ និងផ្នែកច្បាប់នៃប្រទេសទាំងពីរ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ប្រកបដោយប្រសិទ្ធភាព។

អញ្ជើញចូលជួបសម្តែងការគួរសមជាមួយប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane ប្រធានតុលាការវៀតណាមលោក Nguyen Hoa Binh បានអះអាងថា តុលាការប្រជាជនកំពូលវៀតណាមនឹងខិតខំអស់ពីសមត្ថភាពសម្រាប់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនិយាយរួម តុលាការទាំងពីរ និយាយដោយឡែក គឺដើម្បីផលប្រយោជន៍ សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ ជាការផ្លើយតប ប្រធានរដ្ឋសភាឡាវបានស្នើថា តុលាការឡាវ និងវៀតណាមត្រូវធ្វើការយ៉ាងជិតស្និទ្ធថែមទៀត ដើម្បីដោះស្រាយបញ្ហាថ្មីៗដែលកើតឡើងភ្លាមៗ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជន ក៏ដូចជាការជឿទុកចិត្តរបស់ប្រជាជន រួមទាំងការកសាងទំនុកចិត្តរបស់ប្រជាជនចំពោះបក្ស និង រដ្ឋ ផងដែរ៕

ប្រតិកម្មទៅវិញ