ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ និងអគ្គនាយក UNDP Achim Steiner រូបថត៖ PV/VOV-Washington |
ក្នុងជំនួបសន្ទនាដាច់ដោយឡែកជាមួយឯកអគ្គរដ្ឋទូត និងជាប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោក Dang Hoang Giang មុនពេលពិធីនេះ អគ្គនាយក UNDP លោក Achim Steiner បានអបអរសាទរចំពោះវៀតណាមដែលបន្តសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើនក្នុងការអភិវឌ្ឍន៍មនុស្ស រួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមនៃសហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល និងអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នោះគឺជាលទ្ធផលនៃគោលនយោបាយត្រឹមត្រូវ ប្រសិទ្ធភាព និងការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់បក្ស និងរដ្ឋក្នុងការជំរុញការស្តារសេដ្ឋកិច្ច ធានាសន្តិសុខសង្គមបន្ទាប់ពីជំងឺរាតត្បាត Covid-១៩ និងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់ការអភិវឌ្ឍន៍របស់ប្រជាជនវៀតណាម៕