វៀតណាមសហប្រតិបត្តិការយ៉ាងសកម្មជាមួយបណ្តាប្រទេសអាស៊ាន ក្នុង​ការ​​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១១ ខែសីហា នៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវ ឧត្តមសេនីយ៍ទោ Nguyen Duy Ngoc អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានដឹកនាំគណៈប្រតិភូក្រសួងនគរបាលវៀតណាមចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីបញ្ហាគ្រឿងញៀនលើកទី៨ (AMMD ៨) ។
វៀតណាមសហប្រតិបត្តិការយ៉ាងសកម្មជាមួយបណ្តាប្រទេសអាស៊ាន ក្នុង​ការ​​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន - ảnh 1ថ្នាក់ដឹកនាំគណៈប្រតិភូបានចូលរួមសន្និសីទ។ រូបថត៖ VOV-Vientiane

សន្និសីទនេះបានផ្តោតលើបញ្ហាដូចជា៖ ការធ្វើបច្ចុប្បន្នភាពស្ថានភាពក្នុងប្លុកអាស៊ាន; ស្ថានភាពប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងប្រទេសនីមួយៗក្នុងប្លុក; រាយការណ៍លទ្ធផលនៃសន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីគ្រឿងញៀន (ASOD) លើកទី៤៤ និងសន្និសីទពាក់ព័ន្ធ។

ថ្លែងមតិក្នុងសន្និសីទនេះ ឧត្តមសេនីយទោ Nguyen Duy Ngoc បានអះអាងថា ដោយមានការទទួលខុសត្រូវក្នុងនាមជាសមាជិកអាស៊ាន វៀតណាមបានចូលរួមយ៉ាងសកម្មនិងមានទំនួលខុសត្រូវក្នុងសកម្មភាពរួមរបស់តំបន់ ទាក់ទិននឹងការប្រយុទ្ធប្រឆាំងនឹងការជួញដូរ ការផលិត និងលក់គ្រឿងញៀនខុសច្បាប់ក្នុងតំបន់ តាមនោះ ជំរុញកិច្ចសន្ទនានិងជួយចែករំលែកព័ត៌មានស្តីពីស្ថានភាពគ្រឿងញៀនខុសច្បាប់រវាងបណ្តាប្រទេសសមាជិក។ រដ្ឋាភិបាលវៀតណាមបានប្តេជ្ញាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងចែករំលែកការទទួលខុសត្រូវរួមជាមួយបណ្តាប្រទេសសមាជិកអាស៊ានក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយសង្ឃឹមថាប្រទេសនិងអង្គការអន្តរជាតិនានានឹងបន្តយកចិត្តទុកដាក់ និងគាំទ្រវៀតណាមអនុវត្តការងារនេះប្រកបដោយជោគជ័យ រួមចំណែកកសាងតំបន់អភិវឌ្ឍន៍ដ៏សម្បូរណ៍រុងរឿង  និងឆ្ពោះទៅរកគោលដៅនៃ តំបន់ “អាស៊ានគ្មានគ្រឿងញៀន”។ តំណាងវៀតណាមក៏បានលើកសំណើរដំណោះស្រាយមួយចំនួនដែលត្រូវយកចិត្តទុកដាក់អនុវត្តន៍ ដើម្បីជំរុញ និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលខាងមុខ៕

ប្រតិកម្មទៅវិញ