វៀតណាមសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសអាស៊ាន​និងឥណ្ឌា នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ឥណ្ឌាអភិវឌ្ឍន៍ជាក់ស្ដែង និងខ្លាំងមាំមួន

Chia sẻ
(VOVWORLD) - នៅក្នុងសម័យពិភាក្សា លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា អាស៊ាន និងឥណ្ឌា គឺជាដៃគូដ៏យូរអង្វែង ជាអ្នកជិតខាងជិតស្និទ្ធ និងជឿទុកចិត្តរបស់គ្នាទៅវិញទៅមក។
វៀតណាមសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសអាស៊ាន​និងឥណ្ឌា នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ឥណ្ឌាអភិវឌ្ឍន៍ជាក់ស្ដែង និងខ្លាំងមាំមួន - ảnh 1រដ្ឋមន្ត្រីការបរទេស Bui Thanh Son បានចូលរួមសម័យប្រជុំពិភាក្សាថ្នាក់រដ្ឋមន្ត្រីស្តីពីរយៈពេល ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងអាស៊ាន-ឥណ្ឌា ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនាទីក្រុង Delhi (រូបថត៖ baoquocte.vn)

នារសៀលថ្ងៃទី ១៦ មិថុនា នៅទីក្រុង New Delhi ប្រទេសឥណ្ឌា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញចូលរួមសម័យពិភាក្សាថ្នាក់រដ្ឋមន្ត្រីការបរទេសស្ដីពីរយៈពេល ៣០ ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-ឥណ្ឌា ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនា Delhi លើកទី ១២ ដោយប្រធានបទ “កសាងស្ពានតភ្ជាប់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក”។

នៅក្នុងសម័យពិភាក្សា លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា អាស៊ាន និងឥណ្ឌា គឺជាដៃគូដ៏យូរអង្វែង ជាអ្នកជិតខាងជិតស្និទ្ធ និងជឿទុកចិត្តរបស់គ្នាទៅវិញទៅមក។ ដូច្នេះ ក្នុងបរិបទបច្ចុប្បន្ន ភាគីទាំងពីរចាំបាច់ត្រូវចាប់យកឱកាស និងជំនះពុះពារលើបញ្ហាប្រឈមនានា ព្រមទាំងពង្រីកប្រៀបខ្លាំងរបស់ភាគីទាំងសង្ខាង ដើម្បីសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាង។ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យ អាស៊ាន និងឥណ្ឌាចាំបាច់ត្រូវសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធជាង សំដៅពង្រឹងបរិយាកាសសន្តិភាព និងស្ថិរភាពអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ជំរុញទំនាក់ទំនងប្រកបដោយសុខដុមរមនារវាងមហាអំណាច ព្រមទាំងរក្សាដែនសមុទ្រខាងកើតជាតំបន់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ភាគីទាំងពីរចាំបាច់ត្រូវដាក់ចេញគោលដៅប្រកបដោយមហិច្ឆិជាងចំពោះកំណើនពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ កិច្ចសហប្រតិបត្តិការវប្បធម៌ ការប្រាស្រ័យរវាងប្រជាជន ជាមួយប្រជាជន រវាងភាគីទាំងពីរ ដើម្បីបម្រើផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជន និងសហគ្រាស។

លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមដែលជាសមាជិកសកម្ម និងមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ាន និងឥណ្ឌា ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ឥណ្ឌា អភិវឌ្ឍជាក់ស្តែង និងខ្លាំងក្លាជាងនេះនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ