លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំ អ.ស.ប។ (រូបថត៖ VOV) |
ថ្លែងនៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំ អ.ស.ប បានកត់សម្គាល់រាល់វឌ្ឍនភាពដ៏វិជ្ជមាននៅកូឡុំប៊ី លើវិស័យ នយោបាយ សេដ្ឋកិច្ច សង្គម។ លោកឯកអគ្គរដ្ឋទូតស្នើឲ្យភាគីពាក់ព័ន្ធនានា បន្ត ចូលរួមកិច្ចសន្ទនាដោយឈរលើស្មារតីស្ថាបនា ដើម្បីដោះស្រាយបញ្ហាប្រឈមនិង ភាពខុសប្លែកគ្នាក្នុងដំណើរការសន្តិភាព ជាពិសេសគឺអនុម័តលើយន្តការនានាដែល បានបង្កើតឡើងតាមកិច្ចព្រមព្រៀងសន្តិភាព។
តំណាងវៀតណាមក៏បានស្នើឲ្យភាគីពាក់ព័ន្ធ អនុវត្តន៍វិធានការចាំបាច់ហើយ ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវយន្តការធានាសន្តិសុខ ដើម្បីការពារជនស៊ីវិលជាពិសេសគឺនារីនិងកុមារ។ វៀតណាមគាំទ្រចំពោះដំណើរការសន្តិភាព សន្តិសុខ ផ្សះផ្សាជាតិ ឯកភាពនិងការអភិវឌ្ឍនៅកូឡុំប៊ី ក៏ដូចជាតួនាទីរបស់បេសកកម្ម ឃ្លាំមើលរបស់អ.ស.បផងដែរ៕