វៀតណាមស្នើឱ្យអនុវត្តន៍ និងគោរពឱ្យបានពេញលេញនូវសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៦ ខែមិថុនា សន្និសីទនៃភាគីនានាចូលរួមសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅទីស្នាក់ការលេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី ដោយមានការចូលរួមពីតំណាងថ្នាក់ឯកអគ្គរដ្ឋទូតនៃភាគីចូលរួមចំនួន ៤៨/៥៤។
វៀតណាមស្នើឱ្យអនុវត្តន៍ និងគោរពឱ្យបានពេញលេញនូវសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ - ảnh 1សន្និសីទនៃភាគីនានាចូលរួមសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)

ជាមួយនឹងប្រធានបទ "ពិនិត្យ និងតម្រង់ទិសដៅសម្រាប់អនាគត" ដៃគូដែលចូលរួម TAC បានថ្លែងបញ្ជាក់ពីការគោរព និងអនុលោមតាមគោលការណ៍ និងបទប្បញ្ញត្តិ ដែលមានលក្ខណៈចាប់បង្ខំខាងច្បាប់របស់ TAC គាំទ្រមជ្ឈភាព និងដំណើរកសាងសហគមន៍របស់អាស៊ាន បន្តកិច្ចសហប្រតិបត្តិការ និងសហការគ្នាយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន រក្សាការសន្ទនា កិច្ចសហប្រតិបត្តិការ កសាងទំនុកចិត្ត សំដៅសម្រេចបាននូវគោលដៅដ៏ខ្ពង់ខ្ពស់របស់ TAC ។

តំណាងវៀតណាម ឯកអគ្គរដ្ឋទូត ប្រធានស្ថាបនបេសកកម្មអចិន្ត្រៃយ៍ប្រចាំនៅអាស៊ានលោកស្រី Ton Thi Ngoc Huong បានស្នើឱ្យភាគីចូលរួម TAC រួមគ្នាបង្ហាញការប្តេជ្ញាចិត្តតាមរយៈសកម្មភាពជាក់ស្តែង ការអនុវត្តយ៉ាងម៉ឺងម៉ាត់ និងអនុលោមតាមបទប្បញ្ញត្តិនានាក្នុង TAC ក៏ដូចជាគោរពគោលការណ៍ និងតម្លៃជាមូលដ្ឋាន ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន គោលការណ៍បាលីនៃទំនាក់ទំនងដែលមានផលប្រយោជន៍ដូចគ្នា និងទស្សនៈរបស់អាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) សម្រាប់ស្មារតីនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃសន្ធិសញ្ញាអាចសម្រេចបានផងដែរ៕

ប្រតិកម្មទៅវិញ