វៀតណាមស្នើរឲ្យតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍យកចិត្តទុកដាក់សិទ្ធិនិងផលប្រយោជន៍របស់វៀតណាមនៅសមុទ្រខាងកើត

Chia sẻ
(VOVworld) - “វៀតណាមគាំទ្រការគោរពនិងអនុវត្តន៍
យ៉ាងគ្រប់គ្រាន់នូវការកំណត់និងបែបបទទាំងអស់នៃ
អនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ រួម
ទាំងការដោះស្រាយដោយសន្តិវិធីនូវជំលោះទាក់ទិន
ដល់ការះបកស្រាយឬប្រើប្រាស់អនុសញ្ញានេះផងដែរ។
(VOVworld) - នៅក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី១៤ កក្កដា នៅរដ្ឋធានី
ហាណូយ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីអំពីប្រតិកម្មរបស់វៀតណាមចំពោះ
ការដែលតុលាការមជ្ឈត្តកម្មអចិន្ត្រៃ (PCA) ចេញសាលក្រមស្ដីអំពីបណ្ដឹងរបស់
ហ្វីលីពីនប្រឆាំងចិនទាក់ទិនដល់ជំលោះនៅសមុទ្រខាងកើតនោះ អ្នកនាំពាក្យ
ក្រសួងការបរទេសវៀតណាមលោក Le Hai Binh បានអះអាងថា វៀតណាមបាន
មានប្រតិកម្មទាន់ពេលវេលាក្រោយពីសាលក្រមនេះត្រូវបានប្រកាស។ប្រតិកម្ម
នេះបានឆ្លុះបញ្ចាំងនូវទស្សនៈរបស់វៀតណាមចំពោះសាលក្រមហើយវៀតណាម
នឹងចេញសេចក្ដីថ្លែងការណ៍ស្ដីអំពីខ្លឹមសារនៃសាលក្រមនេះ។លោក Le Hai Binh
 ក៏បានសង្កត់ធ្ងន់ជាថ្មីម្ដងទៀតនូវខ្លឹមសារសំខាន់ៗដែលត្រូវបានលើកច្បាស់ក្នុង
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសវៀតណាមដាក់ជូន តុលាការ PCA
នាថ្ងៃទី៥ ធ្នូ ឆ្នាំ២០១៥ ក្នុងនោះអះអាងថា៖
វៀតណាមស្នើរឲ្យតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍យកចិត្តទុកដាក់សិទ្ធិនិងផលប្រយោជន៍របស់វៀតណាមនៅសមុទ្រខាងកើត - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh

“វៀតណាមគាំទ្រការគោរពនិងអនុវត្តន៍យ៉ាងគ្រប់គ្រាន់នូវការកំណត់និង
បែបបទទាំងអស់នៃអនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ រួមទាំងការ
ដោះស្រាយដោយសន្តិវិធីនូវជំលោះទាក់ទិនដល់ការះបកស្រាយឬប្រើប្រាស់អនុ
សញ្ញានេះផងដែរ។វៀតណាមរក្សាសិទ្ធិនិងផលប្រយោជន៍ខាងគតិយុត្តិរបស់
ខ្លួន នៅសមុទ្រខាងកើត ក្នុងនោះមានអធិបតេយ្យភាពចំពោះប្រជុំកោះទាំងពីរ
គឺ​ Hoang Sa និង Truong Sa ព្រមទាំងសិទ្ធិនិងផលប្រយោជន៍នៅតំបន់សមុទ្រ
នេះ ដែលត្រូវបានកំណត់តាមអនុសញ្ញា។វៀតណាមស្នើរឲ្យតុលាការយកចិត្ត
ទុកដាក់ពិសេសដល់សិទ្ធិនិងផលប្រយោជន៍ខាងគតិយុត្តិរបស់វៀតណាមនៅ
សមុទ្រខាងកើត ហើយវៀតណាមនឹងពិចារណាអនុវត្តន៍ការបោះជំហានជាបន្ត
ដើម្បីការពារ សិទ្ធិនិងផលប្រយោជន៍ជាតិ”៕

ប្រតិកម្មទៅវិញ