វៀតណាមសន្យាសហការជាមួយសហគមន៍អន្តរជាតិបញ្ចប់គ្រោះជួញដូរមនុស្ស

Chia sẻ
(VOVWORLD) -ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ២៧និងទី២៨កញ្ញា មហាសន្និបាតអង្គការ សហប្រជា ជាតិ បានរៀបចំសន្និសីទជាន់ខ្ពស់សំដៅវាយតម្លៃកម្មវិធីសកម្មភាពរបស់មហា សន្និបាតស្តីពីការប្រឆាំងគ្រោះជួញដូរមនុស្ស។ 
វៀតណាមសន្យាសហការជាមួយសហគមន៍អន្តរជាតិបញ្ចប់គ្រោះជួញដូរមនុស្ស - ảnh 1 ឯកអគ្គរដ្ឋទូតនិងជាប្រធានក្រុមបេសកកម្មវៀតណាមអមអង្គការសហប្រជាជាតិ លោកស្រី Nguyen Phuong Nga 

សន្និសីទនេះបានអនុម័តនូវសេចក្តីថ្លែង ការណ៍នយោបាយ ស្តីពីការអនុវត្តកម្មវិធីសកម្មភាពសកលលោករបស់អង្គការសហ ប្រជាជាតិក្នុងការប្រឆាំងការជួញដូរមនុស្ស រួមទាំងអនុវត្តរបៀបវារៈស្តីពីការអនុ វត្តប្រកបដោយនិរន្តរភាព២០៣០ទាក់ទងជាមួយជនរងគ្រោះដោយការជួញដូរមនុស្សជាគោល។

        អញ្ជើញថ្លែងមតិតាងនាមគណៈប្រតិភូវៀតណាម ឯកអគ្គរដ្ឋទូតនិងជាប្រធាន ក្រុមបេសកកម្មវៀតណាមអមអង្គការសហប្រជាជាតិ លោកស្រី Nguyen Phuong Nga បានគាំទ្រការអនុម័យលើសេចក្តីថ្លែងការណ៍នយោបាយនេះ ព្រមទាំងសង្កត់ ធ្ងន់ថា គ្រោះជួញដូរមនុស្សជាឧក្រិដ្ឋកម្ម រំលោភសិទ្ធិមនុស្សនិងចរិយាសម្បត្តិរបស់មនុស្ស។ វៀត ណាមថ្កោលទោសនិងប្រឆាំងដាច់ខាតគ្រោះជួញដូរមនុស្សជាពិសេស កឺនារីនិងកុមារ ក៏ដូចជាប្រភេទឧក្រិដ្ឋជនឆ្លងដែន តាមរយៈការអនុវត្តរាល់ គោលនយោបាយនិងវិធានការជាក់ស្តែងសំដៅផ្តន្ទាទោសឧក្រិដ្ឋ ជននិងជួយឧបត្ថម្ភជនរងគ្រោះ។ លោកស្រីឯកអគ្គរដ្ឋទូតក៏បានអំពាវ នាវឲ្យសហគមន៍អន្តរជាតិ បង្កើនកិច្ចសហប្រតិបត្តិការនិងអះអាងជាថ្មីម្តងទៀតនូវការសន្យារបស់វៀតណាមនឹងរួមសហការយ៉ាងស្អិតរមួតជាមួយអង្គការសហប្រជាជាតិនិងដៃគូនានាអនុវត្តល្អនូវ សេចក្តីថ្លែងការណ៍នយោបាយដើម្បីបញ្ចប់គ្រោះជួញដូរមនុស្ស៕

ប្រតិកម្មទៅវិញ