វៀតណាមសន្យារួមចំណែកទៅក្នុងការអភិវឌ្ឍនៃចលនាមិនចូលបក្សសម្ព័ន្ធ

Chia sẻ
(VOVWORLD) - និយាយដល់បញ្ហានៅតំបន់អាស៊ីអាគ្នេយ៍នៅស្ថានភាពនៅសមុទ្រខាងកើត លោកឯកអគ្គរដ្ឋទូតបានអំពាវនាវអោយប្រទេសទាក់ទិនទាំងអស់គប្បីអត់ធ្មត់ មិនមានសកម្មភាពដែលធ្វើអោយស្ថានភាពកាន់តែស្មុកស្មាញថែមទៀត ដូចជា សកម្មភាពដោយឯកតោភាគីនិងការធ្វើយោធូបនីយកម្មនៅសមុទ្រខាងកើតផង ដែរ។
វៀតណាមសន្យារួមចំណែកទៅក្នុងការអភិវឌ្ឍនៃចលនាមិនចូលបក្សសម្ព័ន្ធ - ảnh 1ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានគណៈបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ (រូបថត៖ Vietnam+)

  កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM) ក្រោមប្រធានបទ “ជំរុញនិងពង្រឹងសន្តិភាពតាមរយៈការគោរពច្បាប់អន្តរជាតិ” បានប្រព្រឹត្តទៅចាប់ ពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកក្កដា នៅទីក្រុង Caracas ប្រទេសវេណេហ្ស៊ុយ អេឡា ដោយមានការចូលរួមរបស់ប្រទេសសមាជិកចំនួន៥០ ប្រទេសសង្កេត ការណ៍និងភ្ញៀវពិសេសមួយចំនួនទៀត។ គណៈប្រតិភូវៀតណាមដឹកនាំដោយ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានគណៈបេសកកម្មវៀតណាមប្រចាំអង្គ ការសហប្រជាជាតិបានអញ្ជើញចូលរួមកិច្ចប្រជុំលើកនេះ។

        ថ្លែងនៅកិច្ចប្រជុំ លោក Dang Dinh Quy បានលើកឡើងសំណើររបស់វៀត ណាមស្ដីពីទិសដៅអភិវឌ្ឍរបស់ NAM នាអនាគត។ នោះគឺចលនា NAM ចាំបាច់ ត្រូវបន្តពង្រីកតួនាទីដើរជួរមុខក្នុងការជំរុញការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ គោរពការសន្យា កិច្ចព្រមព្រៀងអន្តរជាតិ ជំរុញការរៀបចំ រចនាសម្ព័ន្ធទម្រង់សេដ្ឋកិចឡើងវិញ ជំរុញប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម ប្រកបដោយសមភាព តម្លាភាព ហើយឈរលើច្បាប់អន្តរជាតិ សំដៅធានាផល ប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍនានា។

        និយាយដល់បញ្ហានៅតំបន់អាស៊ីអាគ្នេយ៍នៅស្ថានភាពនៅសមុទ្រខាងកើត លោកឯកអគ្គរដ្ឋទូតបានអំពាវនាវអោយប្រទេសទាក់ទិនទាំងអស់គប្បីអត់ធ្មត់ មិនមានសកម្មភាពដែលធ្វើអោយស្ថានភាពកាន់តែស្មុកស្មាញថែមទៀត ដូចជា សកម្មភាពដោយឯកតោភាគីនិងការធ្វើ យោធូបនីយកម្មនៅសមុទ្រខាងកើតផង ដែរ។ លោកក៏បានធ្វើបច្ចុប្បន្នកម្មនូវការវិវត្តន៍នាពេលថ្មីៗនេះនៅសមុទ្រខាងកើត ហើយអំពាវនាវអោយប្រទេសសមាជិក NAM ទាំងអស់ មានការយោគយល់ក៏ ដូចជាគាំទ្រចំពោះទស្សនៈរួមរបស់អាស៊ាន ដោយចាត់ទុកនេះជាការបង្ហាញដ៏ ជាក់លាក់នៃការគោរពច្បាប់អន្តរជាតិនិងចំណងសាមគ្គីភាពជាមួយប្រទេសនានាក្នុងតំបន់ផងដែរ។

        ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ក៏បានអះអាងថា វៀតណាមសន្យារួម ចំណែកទៅក្នុងការអភិវឌ្ឍនៃចលនាមិនចូលបក្សសម្ព័ន្ធ ដោយប្រកាន់យ៉ាងខ្ជាប់ នឹងគោលការណ៍ជាសារវ័ន្តរបស់ចលនា ព្រមទាំងថ្លែងអំណរគុណចំពោះប្រទេស សមាជិកដទៃ ដែលបានជឿទុកចិត្តបោះឆ្នោតអោយវៀតណាមចូលកាន់តំណែង ជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ