វៀតណាមសន្យាជំរុញកិច្ចសហប្រតិបតិ្តការក្នុងតំបន់ GMS

Chia sẻ
(VOVWORLD) - កិច្ចសន្ទនាជាន់ខ្ពស់នៃវេទិកាកំពូលធុរកិច្ចតំបន់ GMS បានប្រព្រឹត្តទៅនារសៀលថ្ងៃទី៣០ មីនា នៅរដ្ឋធានីហាណូយ ដោយមានការចូលរួមរបស់នាយករដ្ឋមន្រ្តីបណ្ដាប្រទេសកម្ពុជា ឡាវ ថៃនិងវៀតណាម រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi អនុប្រធានាធិបតីមីយ៉ាន់ម៉ាលោក Henry Van Thio ប្រធានធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ីលោក Takehiko Nakao និងដៃគូនានាក្នុងតំបន់ព្រមទាំងតំណាងសហគ្រាសចំនួន២០០០នៅក្នុងនិងក្រៅតំបន់ GMS។
វៀតណាមសន្យាជំរុញកិច្ចសហប្រតិបតិ្តការក្នុងតំបន់ GMS - ảnh 1 ទិដ្ឋភាពនៃកិច្ចសន្ទនានេះ

      ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc សង្កត់ធ្ងន់ថា ដោយសក្ដានុពលដ៏ធំធេង GMS កំពុងមានឱកាសថ្មីដើម្បីសហការគ្នានាំតំបន់ ទន្លេមេគង្គក្លាយទៅជាតំបន់អភិវឌ្ឍន៍យ៉ាងលឿននិងប្រកបដោយវិបុលភាពនៅ ទ្វីបអាស៊ី៖

        “ក្នុងកាលៈទេសៈដែលសេដ្ឋកិច្ចសកលនិងបរិយាកាសអភិវឌ្ឍន៍កំពុងមាន បម្រែបម្រួលដ៏ជ្រាលជ្រៅនោះ គឺ GMS ត្រូវការមានកម្លាំងចលករថ្មីនិងលទ្ធភាព ប្រកួតប្រជែងខ្លាំងក្លាជាង។ ខឿនសេដ្ឋកិច្ចជាសមាជិកនីមួយៗ គួរតែបង្កើតឡើង បរិយាកាសធ្វើអាជីវកម្មយ៉ាងងាយស្រួលដើម្បីពង្រីកនូវគ្រប់ប្រភពធនធាន សក្ដានុពល និងការច្នៃប្រឌិតរបស់សហគ្រាសនិងប្រជាជន។ នេះគឺជាកម្លាំង ចលករថ្មីនិងជាគ្រឹះស្ថានសំរាប់ការធ្វើសមាហរណកម្មប្រកបដោយជោគជ័យក្នុងតំបន់”។

        លោកនាយករដ្ឋមន្រ្តីអះអាងថា រដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ ពិសេសដល់កិច្ចសហប្រតិបត្តិការក្នុង GMS ក៏ដូចជា CLV ដោយចាត់ទុកនេះ ជាផលប្រយោជន៍គន្លឹះរបស់វៀតណាម៕

ប្រតិកម្មទៅវិញ