វៀតណាមស្ថិតនៅក្នុងក្រុមប្រទេសដែលមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សនៅកំរិតខ្ពស់

Chia sẻ
(VOVWORLD) - វៀតណាមទើបតែជាប់ឈ្មោះក្នុងបញ្ជីក្រុមប្រទេសដែលមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សនៅកំរិតខ្ពស់នៅលើពិភពលោក ប៉ុន្តែវឌ្ឍនភាពគួរឱ្យកត់សម្គាល់នេះត្រូវភ្ជាប់ជាមួយនឹងសម្ពាធយ៉ាងខ្លាំងផងដែរ។
វៀតណាមស្ថិតនៅក្នុងក្រុមប្រទេសដែលមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សនៅកំរិតខ្ពស់ - ảnh 1 ទិដ្ឋភាពនៃពិធីប្រកាសនេះ (រូបថត៖ qdnd)

នេះគឺជាលទ្ធផលដ៏សែនសំខាន់មួយនៃរបាយការណ៍អភិវឌ្ឍន៍មនុស្សសកលឆ្នាំ ២០២០ ដោយមានចំណងជើងថា “ការអភិវឌ្ឍមនុស្សក្នុងយុគសម័យដែលមនុស្សប៉ះពាល់ដល់ អាកាសធាតុនិងបរិស្ថាន” ដែលត្រូវបានប្រារព្ធធ្វើឡើងដោយអង្គការអភិវឌ្ឍន៍សហប្រជាជាតិ ( UNDP) ប្រចាំនៅវៀតណាម សហការជាមួយក្រសួងផែនការនិងវិនិយោគវៀតណាមនារសៀលថ្ងៃទី ១៦ ខែធ្នូនៅទីក្រុងហាណូយ។

ថ្លែងនៅក្នុងការបើកពិធីប្រកាសរបាយការណ៍ តំណាងស្ថានបេសកកម្មអង្គការ UNDP ប្រចាំនៅវៀតណាម លោកស្រី Caitlin Wiesen បានកោតសរសើរវៀតណាមចំពោះគោលការណ៍អភិវឌ្ឍន៍ ដែលយកមនុស្សជាមជ្ឈភាព និងផ្តល់អាទិភាពក្នុងការអភិវឌ្ឍមនុស្សនិងលើកកម្ពស់សមភាពយែនឌ័រនៅក្នុងយុទ្ធសាស្ត្រនិងផែនការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិផងដែរ។

ទន្ទឹមនឹងនេះដែរ លោកស្រី Caitlin Wiesen ក៏បានអះអាងថា UNDP បានត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយប្រទេសវៀតណាមក្នុងដំណើរការកសាងគោលមាគ៌ាអភិវឌ្ឍន៍ ដោយគោរពការរួមរស់ជាមួយគ្នារបស់មនុស្សនិងភពផែនដីផងដែរ៕

ប្រតិកម្មទៅវិញ