វៀតណាមស្ថិតនៅក្នុងក្រុមប្រទេសដែលមានក្របខ័ណ្ឌច្បាប់សមកាលកម្មអំពីសមភាពយេនឌ័រ

Chia sẻ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃវេទិកានេះ នាថ្ងៃទី ១៣ ខែធ្នូ កិច្ចប្រជុំសមាជិកសភាជាស្ត្រីដោយប្រធានបទ៖ “លើកកម្ពស់តួនាទីរបស់ សភាក្នុងការជំរុញសមភាពយេនឌ័រ ការចូលរួម និងតំណាងរបស់ស្ត្រីក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩”។

វៀតណាមស្ថិតនៅក្នុងក្រុមប្រទេសដែលមានក្របខ័ណ្ឌច្បាប់សមកាលកម្មអំពីសមភាពយេនឌ័រ - ảnh 1លោកស្រី Le Thu Ha សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា (រូបថត៖ daibieunhandan.vn) 

កិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៩ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានប្រព្រឹត្តទៅនៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ខែធ្នូ ទាំងក្នុងទម្រង់ផ្ទាល់មុខ និងតាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទ “តួនាទីរបស់សភាក្នុងការលើកកម្ពស់លទ្ធភាពបង្កើនភាពធន់ក្នុងសម័យក្រោយកូវីដ-១៩”។ ក្នុងក្របខ័ណ្ឌនៃវេទិកានេះ នាថ្ងៃទី ១៣ ខែធ្នូ កិច្ចប្រជុំសមាជិកសភាជាស្ត្រីដោយប្រធានបទ៖ “លើកកម្ពស់តួនាទីរបស់សភាក្នុងការជំរុញសមភាពយេនឌ័រ ការចូលរួម និងតំណាងរបស់ស្ត្រីក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត កូវីដ-១៩”។

ចូលរួមកិច្ចប្រជុំដោយតភ្ជាប់បណ្តាញពីទីក្រុងហាណូយ តំណាងគណៈប្រតិភូរដ្ឋសភាវៀតណាម លោកស្រី Le Thu Ha សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាបានឲ្យដឹងថា វៀតណាមស្ថិតក្នុងក្រុមប្រទេសដែលមានក្របខ័ណ្ឌច្បាប់សមកាលកម្មអំពីសមភាព យេនឌ័រ ប្រការនរះបានរួមចំណែកដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងនិរន្តរភាពរបស់ស្ត្រីក្នុងវិស័យជាច្រើន ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសហគមន៍ក្នុងប្រទេសនិងអន្តរជាតិ។ យោងតាមលោកស្រី Le Thu Ha នាពេលខាងមុខ វៀតណាមនឹងផ្តោតលើគោលនយោបាយនិងយុទ្ធសាស្ត្រស្តារឡើងវិញ ដើម្បីគាំទ្រការអនុវត្តរបៀបវារៈស្ត្រី សន្តិភាពនិងសន្តិសុខ ព្រមទាំងការអនុវត្តសមភាពយេនឌ័រនិងប្រគល់អំណាចសម្រាប់ស្ត្រីនិងកុមារីទាំងអស់។

តំណាងវៀតណាមក៏បានផ្តល់អនុសាសន៍ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភា អង្គការអន្តរជាតិ និងក្នុងចំណោមសមាជិកវេទិការ ក៏ដូចជា លើកទឹកចិត្តដល់ការកសាងចំណេះដឹង និងការយល់ដឹងរួមក្នុងចំណោមសមាជិកសភាមកពីបណ្តាប្រទេសនានាអំពីផលប៉ះពាល់ នៃ កូវីដ-១៩ លើការលើកកម្ពស់សមភាពយេនឌ័រ ក៏ដូចជា ការប្រគល់សិទ្ធិអំណាចដល់ស្ត្រីនិងកុមារី៕

ប្រតិកម្មទៅវិញ