វៀតណាមស្ថិតក្នុងលំដាប់ថ្នាក់កំពូលទី ៣ (TOP 3) អំពីការបំលែងថាមពលកកើតឡើងវិញក្នុងតំបន់

Chia sẻ
(VOVWORLD) - គេហទំព័រ energyvoice.com បានដកស្រង់លទ្ធផលនៃការស្រាវជ្រាវថ្មីៗបំផុតរបស់ IHS MARKIT (ប្រទេសអង់គ្លេស) ដោយបង្ហាញថាប្រទេសអូស្រ្តាលីជប៉ុន និងវៀតណាម កំពុងឈានមុខគេក្នុងការបំលែងទៅជាថាមពលកកើតឡើងវិញនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
វៀតណាមស្ថិតក្នុងលំដាប់ថ្នាក់កំពូលទី ៣ (TOP 3) អំពីការបំលែងថាមពលកកើតឡើងវិញក្នុងតំបន់ - ảnh 1រោងចក្រថាមពលពន្លឺព្រះអាទិត្យ Sao Mai - An Giang ដោយមានដើមទុនវិនិយោគសរុបជាង ៦.០០០ ពាន់លានដុង បានបញ្ចប់បន្ទាប់ពីសាងសង់អស់រយៈពេល ២ ឆ្នាំ (រូបថត៖ TTXVN)

យោងតាមសន្ទស្សន៍នៃការបន្ថែមថាមពលកកើតឡើងវិញរបស់ IHS បានឲ្យដឹងថាបណ្តាញអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

មានប្រហែល ១/៣ នៃចំនួនគម្រោងថាមពលកំពុងសាង សង់ឡើង (ប្រហែល ៨០ ជីហ្កាវ៉ាត់) ដើម្បីបង្កើតថាមពលវាយោអគ្គិសនីនិងថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនី និងថាមពលកកើតឡើងវិញផ្សេងៗទៀត នៅក្នុងទីផ្សារសំខាន់ៗចំនួន ១៦ ក្នុងតំបន់ផងដែរ។ អូស្រ្តាលីជាប់ចំណាត់ថ្នាក់លេខមួយអំពីសន្ទស្សន៍នេះ ពោលគឺមានអនុភាព ៨៩% ដែលកំពុងត្រូវបានបង្កើតឡើង គឺ ថាមពលវាយោអគ្គិសនីនិងថាមពលពន្លឺព្រះអាទិត្យ ឬថាមពលជីវម៉ាស។ ចំណាត់ថ្នាក់ទី ២ គឺប្រទេសជប៉ុន។

រីឯប្រទេសវៀតណាមវិញ បានជាប់ចំណាត់ថ្នាក់ទី ៣ ក្នុងតំបន់ និងឈរលំដាប់ថ្នាក់នាំមុខគេក្នុងចំណោមទីផ្សារកំពុងរីកចម្រើន ពីព្រោះប្រទេសវៀតណាមបានផ្តល់បញ្ជីតម្លៃអគ្គិសនីល្អៗ ដើម្បីទាក់ទាញការវិនិយោគលើថាមពល វាយោអគ្គិសនីនិងថាមពលពន្លឺព្រះអាទិត្យ៕

ប្រតិកម្មទៅវិញ