អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមលោកស្រី Nguyen Phuong Tra |
ជាថ្មីម្ដងទៀត វៀតណាមប្រឆាំងជំទាស់ជាដាច់ខាតនឹងសកម្មភាពខាងលើ ហើយ សំណូមពរឲ្យតៃវ៉ាន់ (ចិន) បញ្ឈប់សកម្មភាពនេះ និងមិនទុកឲ្យកើតមានឡើង សកម្មភាពប្រហាក់ប្រហែលគ្នានាអនាគត។
ទាក់ទិនដល់ការដែលក្រុមហ៊ុន Monsantoទើបនឹងបានត្រូវសងសំណង ប្រមាណ២៨៩លានដុល្លាអាមេរិកដោយសារថ្នាំកំចាត់ស្មៅបង្កជំងឺមហារីកនោះ អ្នកនាំពាក្យរងលោកស្រី Nguyen Phuong Tra បានឲ្យដឹងថា វៀតណាមគាំទ្រ សាលក្រមចេញនាថ្ងៃទី១០ ខែសីហា កន្លងទៅរបស់តុលាការ San Francisco ដែលបង្ខំក្រុមហ៊ុន Monsanto ត្រូវសងសំណងសម្រាប់ប្រជាពលរដ្ឋអាមេរិក មួយរូប អំពីផលប៉ះពាល់ពីថ្នាំកំចាត់ស្មៅដល់សុខភាពរបស់ពលរដ្ឋរូបនេះ។ សាលក្រមនេះបានច្រានចោលទឡ្ហីករណ៍មុននេះដែលចាត់ទុកថា ជាតិកំចាត់ ស្មៅដែលក្រុមហ៊ុន Monsanto ក៏ដូចជាក្រុមហ៊ុនជាតិគីមីផ្សេងៗទៀតរបស់ អាមេរិក បានផ្គត់ផ្គង់ដល់កងទ័ពអាមេរិកក្នុងសង្គ្រាមនៅវៀតណាម គឺមិនជះឥទ្ធិ ពលអាក្រក់ទៅលើសុខភាពមនុស្សឡើយ។ វៀតណាមចាត់ទុកថា ក្រុមហ៊ុន Monsanto ត្រូវមានការទទួលខុសត្រូវសងសំណងចំពោះផលវិបាកពីជាតិកំចាត់ ស្មៅដែលក្រុមហ៊ុននេះបានផ្គត់ផ្គង់ បង្កឡើងទៅលើជនរងគ្រោះដោយជាតិគីមី ពុលពណ៌លឿងទុំនៅវៀតណាមផងដែរ៕