អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោក Doan Khac Viet (រូបថត៖ baochinhphu.vn) |
នារសៀលថ្ងៃទី ២០ មេសា នៅទីក្រុងហាណូយ ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះ “របស់ដែលហៅថាបទហាមប្រាមនេសាទត្រី” របស់ចិននៅសមុទ្រខាងកើតចាប់ពីថ្ងៃទី ១ មករា ដល់ថ្ងៃទី ១៦ សីហា អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាម លោក Doan Khac Viet បានលើកច្បាស់ថា គោលជំហររបស់វៀតណាមចំពោះ “របស់ដែលហៅថាបទហាមប្រាមនេសាទត្រី” ដែលចិនបានប្រកាសដោយឯកតោភាគីខុសច្បាប់នៅសមុទ្រខាងកើតគឺមិនងាករេ ហើយត្រូវបានអះអាងយ៉ាងច្បាស់លាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។
យោងតាមអ្នកនាំពាក្យរងក្រសួងការបរទេស បានឱ្យដឹងថា "របស់ដែលហៅថាបទហាមប្រាមនេសាទត្រី"បានរំលោភបំពានលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការរបស់វៀតណាមលើដែនទឹក តំបន់សេដ្ឋកិច្ចផ្តាច់មុខដែលកំណត់ដោយអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ លោក Doan Khac Viet អ្នកនាំពាក្យរងក្រសួងការបរទេសវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមសំណូមពរឲ្យចិនគោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការលើដែនទឹករបស់វៀតណាម មិនធ្វើឲ្យស្ថានការណ៍ស្មុគស្មាញ រួមចំណែករក្សាសន្តិភាព និងស្ថិរភាពនៅដែនសមុទ្រខាងកើត៕