វៀតណាមសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយបញ្ហាភេរវកម្មនៅស៊ីរី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៣ ខែកក្កដា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំប្រចាំខែ តាមប្រព័ន្ធអ៊ិនធឺរណែត ស្តីពីស្ថានភាពនយោ បាយនៅស៊ីរី។ 
វៀតណាមសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការដោះស្រាយបញ្ហាភេរវកម្មនៅស៊ីរី - ảnh 1កម្លាំងការពារស៊ីវិលស៊ីរីនិងកងកម្លាំងគាំទ្រតួកគីកំពុងស្វែងរកជនរងគ្រោះក្នុងការបំផ្ទុះគ្រាប់បែករថយន្តនៅជិតប៉ុស្តិ៍ត្រួតពិនិត្យមួយនៃទីប្រជុំជនអាហ្សាហ្សា ភាគខាងជើងខេត្តអាឡិបប៉ូនៅថ្ងៃទី ១៩ មីនាឆ្នាំ ២០២០  (រូបថត៖ AFP/TTXVN)

នៅទីនេះ វៀតណាមបានសង្កត់ធ្ងន់ លើភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយ បញ្ហាប្រឈមនានា ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធ របស់អង្គការ សហ ប្រជាជាតិ។

ចំពោះមុខរាល់បញ្ហាប្រឈមមុខ បញ្ហាសន្តិសុខ រួមទាំងអស្ថិរភាពអំពីសេដ្ឋកិច្ចនិងសង្គមនៅស៊ីរី ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រ ធានស្ថាប័នបេសកកម្មវៀតណាម ប្រ ចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់លើសារសំខាន់នៃការជំរុញនូវដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយនិងយូរអង្វែង ក៏ដូចជា ធានាបាននូវបរិយាកាសសន្តិសុខមានស្ថេរភាពសម្រាប់បម្រើការចរចា។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសម្តែងនូវការព្រួយបារម្ភអំពីផលប៉ះពាល់នៃវិបត្តិសេដ្ឋកិច្ចនិងកូវីដ-១៩ ទៅលើជីវភាពរស់នៅរបស់ប្រជា ជនស៊ីរីរាប់លាននាក់ព្រមទាំង អំពាវនាវឱ្យសហគមន៍អន្តរជាតិ បង្កើនការផ្តល់ជំនួយមនុស្សធម៌និងជំនួយដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩សម្រាប់ប្រជាជនស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ