លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅ អង្គការសហប្រជាជាតិ |
នាថ្ងៃទី ២៤ មេសា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកសម័យពិភាក្សាបើកចំហថ្នាក់រដ្ឋមន្ត្រីក្រោមប្រធានបទ “ពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព តាមរយៈការគោរពគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ”។ អញ្ជើញថ្លែងមតិក្នុងសម័យពិភាក្សា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅ អង្គការសហប្រជាជាតិបានឲ្យចាត់ទុកថា ដើម្បីជំរុញពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព ប្រទេសទាំងអស់ត្រូវមានទំនួលខុសត្រូវគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជាពិសេសគឺគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនានា មិនប្រើប្រាស់ ឬគម្រាមកំហែងប្រើប្រាស់កម្លាំងហឹង្សា ដោះស្រាយរាល់ជម្លោះដោយសន្តិវិធី ដោយផ្អែកលើដំណើរការគតិយុត្តិ និងការទូត។
លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា អង្គការសហប្រជាជាតិ និងស្ថាប័នសំខាន់ៗក្នុងប្រព័ន្ធចាំបាច់ត្រូវបន្តធ្វើជាមជ្ឈភាព ជំរុញកិច្ចសហប្រតិបត្តិការ ការសន្ទនា និងសាមគ្គីភាព។ វៀតណាមគាំទ្រតួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងការធានាការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងនីតិរដ្ឋដូចដែលបានអះអាងក្នុងសេចក្តីថ្លែងការណ៍ប្រធានក្រុមប្រឹក្សាសន្តិសុខកាលពីខែមករាឆ្នាំ ២០២០ ដែលវៀតណាមបានលើកសំណើរផងដែរ៕