លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថាន បេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VOV) |
ថ្លែងនៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថាន បេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍ទាំងខាងនយោបាយនិងសន្តិសុខនៅស៊ូដង់ខាងត្បូងនាពេលកន្លងមក ដែលក្នុងនោះ UNMISS បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនការ វិវត្តទាំងនេះផងដែរ។
លោក ឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ក្រុមបេសកម្ម ដោយបានសង្កត់ធ្ងន់ទៅលើការចូលរួមចំណែករបស់វៀតណាមតាមរយៈការដាក់ពង្រាយកងពេទ្យកំរិត២ នៅទីក្រុង Bentiu ព្រមទាំងបានអះអាងថា វៀតណាមនឹងបន្តចូលរួមវិភាគទានយ៉ាងសកម្មបន្ថែមទៀតដល់សកម្មភាពរបស់ UNMISS នាពេលខាងមុខទៀតផង។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសម្តែងនូវគោលបំណងថាសកម្មភាពរបស់ UNMISS នឹងបន្តឆ្លើយតបនឹងការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅស៊ូដង់ខាងត្បូង ក្នុងនោះមានការបង្កើនគាំទ្រដល់ដំណើរការផ្លាស់ប្តូរនៅក្នុងប្រទេសនេះ ក៏ដូចជាលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពការពារជនស៊ីវិលផងដែរ៕