វៀតណាមវ៉ាដាច់ប្រទេសជាច្រើនក្នុងតំបន់ក្នុងល្បឿនចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដោយសារ “យុទ្ធសាស្ត្រការទូតវ៉ាក់សាំង“

Chia sẻ
(VOVWORLD) - យោងតាមគេហទំព័រនេះ មានតែប្រទេស និងដែនដីចំនួន ៦៣ប៉ុណ្ណោះ ដែលសម្រេចបានគោលដៅខាងលើក្នុងចំណោមប្រទេសនិងតំបន់ដែនដីជាង ២២០ ដែលប្រកាសទិន្នន័យស្តីពីបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។
វៀតណាមវ៉ាដាច់ប្រទេសជាច្រើនក្នុងតំបន់ក្នុងល្បឿនចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដោយសារ “យុទ្ធសាស្ត្រការទូតវ៉ាក់សាំង“ - ảnh 1ចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ (រូបថត៖ VNA/Vietnam+)

គេហទំព័រ covidvax.live ដែលធ្វើបច្ចុប្បន្នភាពល្បឿនចាក់វ៉ាក់សាំងលើពិភពលោក បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៧ ខែធ្នូ វៀតណាមបានក្លាយជាប្រទេសទី ៥៣ លើពិភពលោក ដែលសម្រេចបាននូវគោលដៅចាក់វ៉ាក់សាំងបង្កាកូវីដ ១៩ ជូនប្រជាជនចំនួន ៧០%។ យោងតាមគេហទំព័រនេះ មានតែប្រទេស និងដែនដីចំនួន ៦៣ប៉ុណ្ណោះ ដែលសម្រេចបានគោលដៅខាងលើក្នុងចំណោមប្រទេសនិងតំបន់ដែនដីជាង ២២០ ដែលប្រកាសទិន្នន័យស្តីពីបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។

នៅអាស៊ី ល្បឿននិងចំនួនចាក់វ៉ាក់សាំងនៅវៀតណាមគឺខ្ពស់ជាងប្រទេសថៃ ឡាវ ហ្វីលីពីន ឥណ្ឌា និងឥណ្ឌូនេស៊ី។ នៅខាងក្រៅអាស៊ី វៀតណាមមានកម្រិតគ្របដណ្តប់វ៉ាក់សាំងទាបជាងអាមេរិកត្រឹមតែពីរកម្រិតប៉ុណ្ណោះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Sputnik (រុស្ស៊ី) ក្នុងរយៈពេលដ៏ខ្លីមួយ វៀតណាមពីប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ទាប បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលចាក់វ៉ាក់សាំងលឿនជាងគេបំផុតលើពិភពលោក ដោយសារយុទ្ធសាស្ត្រការទូតវ៉ាក់សាំងរបស់ខ្លួន។ ការទូតវ៉ាក់សាំង ដែលជាយុទ្ធសាស្ត្រការទូតដែលមិនធ្លាប់មានពីមុន មកក្នុងប្រវត្តិសាស្ត្រវៀតណាម ត្រូវបានដាក់ពង្រាយយ៉ាងខ្លាំងក្លាក្នុងគ្រប់សកម្មភាព រួមចំណែក ជួយវៀតណាមជាម្ចាស់វ៉ាក់សាំង សម្របខ្លួនយ៉ាងសកម្មទៅនឹងសុវត្ថិភាពនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពជំងឺរាតត្បាតកូវីដ ១៩ដើម្បីបន្តការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

ប្រតិកម្មទៅវិញ