(VOVworld)-នាយប់ថ្ងៃទី៧ឧសភានៅទីក្រុងហាណូយ មជ្ឈមណ្ឌលវិទ្យាសាស្រ្ត
និងវប្បធម៌រុស្ស៊ីប្រចាំនៅទីក្រុងហាណូយ (វៀតណាម)និងសម្ព័ន្ធសមាគមមិត្តភាព
ទីក្រុងហាណូយ បានរៀបចំពិធីរំលឹកខួបលើកទី៦០នៃជ័យជំនះ Dien Bien Phu និង៦៩ឆ្នាំជ័យជំនះលើសង្គ្រាមបដិវដ្តន៍ដ៏មហិមារបស់ប្រជាជនសូវៀត (ថ្ងៃទី៩ ឧសភាឆ្នាំ១៩៤៥-ថ្ងៃទី៩ឧសភាឆ្នាំ២០១៤)។
|
សម្តែងសិល្បៈក្នុងពិធី (រូបថតៈ KL) |
នៅក្នុងពិធី អនុប្រធានអចិន្រ្តៃយ៍នៃសម្ព័ន្ធសមាគមមិត្តភាពទីក្រុងហាណូយ
លោកស្រី Vu Thi Hai បានលើកត្រដែតអំពីអត្ថន័យដ៏ធំធេងរបស់ជ័យជំនះ Dien
Bien Phu និងអត្ថន័យរបស់ការតស៊ូបដិវដ្តដ៏មហិមា នាំមកនូវជីវភាពរស់នៅសន្តិ ភាពសម្រាប់ប្រជាជាតិជាច្រើន។
ក្នុងថពេលនោះ នាថ្ងៃទី៦ឧសភា ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ងបាន
បញ្ចាំងខ្សែភាពយន្ត ស្តីអំពីជ័យជំនះ Dien Bien Phu និងនាយឧត្តមសេនីយ៍ Vo
Nguyen Giap ។ក្នុងថ្ងៃដ៏ដែល នៅប្រទេសគុយបា កាសែត“Granma”ជាស្ថាប័ន
ឃោសនាប្រជាជនរបស់បក្សកុម្មុយនិស្តគុយបា បានចេញផ្សាយ ព័ត៌មានជាច្រើន
ដោយលើកច្បាស់ថា ជ័យជំនះ Dien Bien Phu បានបញ្ជាក់នូវកម្លាំងពលំរបស់
ផែនមហាសមាគ្គីជាតិ ជាកត្តាសំខាន់ក្នុងការវាយឈ្នះសត្រូវដែលខ្លាំងក្លាជាង
អំពីកម្លាំងយោធា៕