វៀតណាមរំលែកទុក្ខជាមួយចក្រភពអង់គ្លេសអំពីករណីភេរវកម្មនាថ្ងៃទី២២ មិនា

Chia sẻ
(VOVworld) - អ្នកនាំពាក្យក្រសួងការបរទេសវៀត
ណាមលោក Le Hai Binh បានឲ្យដឹងថា វៀតណាម
ថ្លែងការសាកសួរសុខទុក្ខនិងការរំលែកទុក្ខដ៏ជ្រាល
ជ្រៅបំផុតចំពោះ រដ្ឋាភិបាល ប្រជាជនចក្រភពអង់
គ្លេសនិងក្រុមគ្រួសារជនរងគ្រោះក្នុងករណី ភេរវកម្មពោលខាងលើ ព្រមទាំងថ្កោលទោសយ៉ាងខ្លាំងក្លានូវអំពើវាយប្រហារ ភេរវកម្មក្រោមរូបភាពណាក៏ដោយ។
វៀតណាមរំលែកទុក្ខជាមួយចក្រភពអង់គ្លេសអំពីករណីភេរវកម្មនាថ្ងៃទី២២ មិនា - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh

(VOVworld) - នាថ្ងៃទី២៣ មិនា ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីអំពីប្រតិ
កម្មរបស់វៀតណាមចំពោះការវាយប្រហារភេរវកម្មនៅអង់គ្លេសនាថ្ងៃទី២២ មិនា
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai Binh បានឲ្យដឹងថា វៀត
ណាមថ្លែងការសាកសួរសុខទុក្ខនិងការរំលែកទុក្ខដ៏ជ្រាលជ្រៅបំផុតចំពោះ រដ្ឋា
ភិបាល ប្រជាជនចក្រភពអង់គ្លេសនិងក្រុមគ្រួសារជនរងគ្រោះក្នុងករណីភេរវកម្ម
ពោលខាងលើ ព្រមទាំងថ្កោលទោសយ៉ាងខ្លាំងក្លានូវអំពើវាយប្រហារភេរវកម្ម
ក្រោមរូបភាពណាក៏ដោយ។
ទាក់ទិនដល់ការដែលមានប្រជាពលរដ្ឋវៀតណាមជាជនរងគ្រោះក្នុងការវាយ
ប្រហារនេះដែរឬទេ អ្នកនាំពាក្យលោក Le Hai Binh បានឲ្យដឹងថា តាមស្ថានទូត
វៀតណាមប្រចាំនៅអង់គ្លេសថា រហូតមកដល់ពេលនេះមិនទាន់មានព័ត៌មានស្ដីអំ
ពីការដែលជនវៀតណាមជាជនរងគ្រោះក្នុងការវាយប្រហារនេះនៅឡើយ៕

ប្រតិកម្មទៅវិញ