|
សន្និសីទកំពូល APEC លើកទី ២១ នៅកោះ Bali ឥណ្ឌូណេស៊ីបញ្ចប់ប្រកបដោយជោគជ័យ។ (Image: Vietnamplus) |
(VOVworld) – នាថ្ងៃទី ៨ តុលា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang រួមជាមួយ
គណៈប្រតិភូជាន់ខ្ពស់បានវិលត្រឡប់មកប្រទេសវិញបញ្ចប់ដំណើរ ចូលរួមសន្និសីទ
កំពូល APEC លើកទី ២១ នៅកោះ Bali ឥណ្ឌូណេស៊ី ប្រកបដោយជោគជ័យ។ ឆ្លើយ
សម្ភាសហ៍មជ្ឈដ្ឋានអ្នកសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh
Minh បានអះអាងថា៖ វៀតណាមបានរួមវិភាគទានចូលក្នុងជោគជ័យរួមរបស់សន្និសីទ
លើកនេះ។ ក្នុងសន្និសីទ ប្រធានរដ្ឋ Truong Tan Sang បានអះអាងជាផ្លូវការថា៖ វៀត
ណាម នឹងទទួលរៀបចំសន្និសីទកំពូល APEC និងបណ្ដាសកម្មភាពសំខាន់នៃវេទិការ
នេះ ក្នុងឆ្នាំ ២០១៧។ សេចក្តីសម្រេចនេះទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីប្រទេស
ជាសមាជិក APEC ទាំងឡាយ បានបង្ហាញការវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀត
ណាមក្នុងឆាកអន្តរជាតិរបស់មិត្តភ័ក្តអន្តរជាតិ។ ស្តីពីបណ្ដាលទ្ធផលលិចធ្លោនៃការ
ជួបចរចារទ្វេភាគីរវាងប្រធានរដ្ឋវៀតណាមជាមួយថ្នាក់ដឹកនាំនៃបណ្ដាប្រទេស APEC ក្នុងឱកាសនេះ រដ្ឋមន្ត្រីការបរទេសវៀតណាមបានសង្កត់ធ្ងន់ថា៖ ជំនួបទាំងនេះរួម
ចំណែកធ្វើឲ្យស៊ីជំរៅទំនាក់ទំនងរវាងវៀតណាមជាមួយសមាជិករបស់ APEC និង
បណ្ដាដៃគូក្នុងតំបន់ ។ ភាគីនានាបានឯកភាពរាល់វិធានការសំដៅអនុវត្តនិង
ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាពិសេសគឺទំនាក់ទំនងយុទ្ធសាស្ត្រនិងដៃគូ
លើគ្រប់វិស័យ ទៀតផង៕