វៀតណាមរួមដៃជាមួយសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២២ កក្កដា (ម៉ោងក្នុងស្រុក) នៅមជ្ឈមណ្ឌលសន្និបាត Bharat Mandapam ក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា បានបើកសម័យប្រជុំលើកទី៤៦ នៃគណៈកម្មាធិ ការបេតិកភណ្ឌពិភពលោកទាំងមូល ដោយមានការចូលរួមពីគណៈប្រតិភូជាង ២.០០០នាក់ មក ពីជាង ១៥០ប្រទេស។ 
វៀតណាមរួមដៃជាមួយសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌ - ảnh 1គណៈប្រតិភូវៀតណាមបានចូលរួមសម័យប្រជុំលើកទី ៤៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅទីក្រុង New Delhi ប្រទេសឥណ្ឌា (រូបថត៖ Bao Chi/baoquocte.vn)

ថ្លែងមតិបើក ក្នុងសម័យប្រជុំពេញអង្គ ប្រធានគណៈកម្មាធិការជាតិយូណេស្កូវៀតណាម  លោក ហា គីម ងុក បានឲ្យដឹងថា ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ វៀតណាមចង់បញ្ជាក់អំពីគំនិតដ៏អស្ចារ្យ និងស៊ីជម្រៅរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង លើតួនាទីវប្បធម៌ ជាមូលដ្ឋានខាងវិញ្ញាណនៃសង្គម ទាំងជាគោលដៅ ជាកម្លាំងផ្ទៃក្នុង និងជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ជាតិ។ លោក ហាគីម ងុកបានអះអាងថា៖ វៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុកដាក់អនុវត្តប្រកបដោយ ប្រ សិទ្ធភាពនូវអនុសញ្ញាបេតិកភណ្ឌពិភពលោក ជំរុញការអភិរក្ស និងលើកកំពស់តម្លៃបេតិកភណ្ឌពិភពលោកទាំង ៨ របស់វៀតណាម ជាពិសេស សហការប្រកបដោយប្រសិទ្ធភាពជាមួយមជ្ឈមណ្ឌលបេតិកភណ្ឌ ពិភព លោក និងទីភ្នាក់ងារប្រឹក្សាយោបល់ ដោយរួមបញ្ចូលខ្លឹមសារ នៃអនុសញ្ញាចូលទៅក្នុងប្រព័ន្ធច្បាប់ និងគោលនយោបាយដែលទាក់ទងនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព ថ្មីៗនេះ កម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍន៍វប្បធម៌រហូតដល់ឆ្នាំ ២០៤៥ និងច្បាប់ស្តីពីបេតិកភណ្ឌវប្បធម៌ដែលបានកែសម្រួលដាក់ជូនរដ្ឋសភាដើម្បីពិនិត្យ និងអនុម័ត។ វៀតណាមប្ដេជ្ញារួមវិភាគទានដល់មូលនិធិបេតិកភណ្ឌពិភព លោក រួមដំណើរជាមួយសមាជិកលើកកម្ពស់តម្លៃបេតិកភណ្ឌ ជាកម្លាំងចលករសម្រាប់សន្តិភាព ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជាស្ពានឆ្ពោះទៅអនាគត។

វៀតណាមរួមដៃជាមួយសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌ - ảnh 2គណៈប្រតិភូវៀតណាមបានធ្វើការជាមួយនាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក Lazare Eloundou Assomo (រូបថត៖ Bao Chi/baoquocte.vn)

តាងនាមគណៈប្រតិភូជាង ២.០០០ នាក់ មកពីជាង ១៥០ ប្រទេសចូលរួមកិច្ចប្រជុំ ប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លោក Vishal V. Sharma បានវាយតម្លៃខ្ពស់ចំពោះសារដ៏មានអត្ថន័យរបស់ប្រធានគណៈ កម្មាធិការជាតិវៀតណាមទទួលបន្ទុកយូណេស្កូ និងបានផ្ញើសាររំលែកទុក្ខយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ ប្រជាជនវៀតណាម និងក្រុមគ្រួសារលោកអគ្គលេខាបក្ស ង្វៀន ភូ ជុង ចំពោះការបាត់បង់ដ៏ធំធេងនេះ៕

ប្រតិកម្មទៅវិញ