វៀតណាមរួមដៃជាមួយប្រទេសនានាក្នុងការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ មេសា នៅទីក្រុងហាណូយ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ សហការជាមួយលេខាធិការដ្ឋាននៃកម្មវិធីស្បៀងអាហារនិរន្តរភាពអង្គការសហប្រជាជាតិដើម្បីបើក “សន្និសីទសកលលើកទី ៤៖ ប្រព័ន្ធស្បៀងប្រកបដោយនិរន្តរភាព - បណ្តាញភពតែមួយ”។ 
វៀតណាមរួមដៃជាមួយប្រទេសនានាក្នុងការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព - ảnh 1ឧបនាយករដ្ឋមន្ត្រី Tran Luu Quang ថ្លែងមតិក្នុងសន្និសីទ (រូបថត៖ TTXVN)

នេះជាសន្និសីទថ្នាក់រដ្ឋមន្ត្រី ដោយមានការចូលរួមពីប្រតិភូជាង ៣០០នាក់ ដែលក្នុងនោះប្រតិភូអន្តរជាតិប្រមាណ ២០០នាក់មកពីបណ្តាប្រទេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា។

ប្រព្រឹត្តទៅក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃច័ន្ទ ២៤ មេសានេះដល់ថ្ងៃព្រហស្បតិ៍ ទី ២៧មេសា ក្រោមប្រធានបទ "ការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារប្រកបដោយតម្លាភាព និរន្តរភាព ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុក្នុងបរិបទនៃវិបត្តិថ្មី” ដោយពិចារណាលើឧបសគ្គ និងបញ្ហាប្រឈមសំខាន់ៗទាក់ទងនឹងការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារនិងស្នើរចេញដំណោះស្រាយ។

ថ្លែងមតិក្នុងពិធីបើកសន្និសីទ ឧបនាយករដ្ឋមន្ត្រី លោក Tran Luu Quang បានឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីរួមដៃជាមួយប្រទេសនានាក្នុងការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាពដើម្បីរួមចំណែកការពារភពផែនដី។

“នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ រដ្ឋាភិបាលវៀតណាមបានចេញផែនការសកម្មភាពជាតិស្តីពីការប្រែក្លាយប្រព័ន្ធស្បៀងអាហាររបស់វៀតណាមប្រកបដោយតម្លាភាព គណនេយ្យភាព និងនិរន្តរភាពដល់ឆ្នាំ ២០៣០ ដើម្បីសម្រេចបាននូវគោលដៅដែលបានចែងក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីប្រព័ន្ធស្បៀងអាហារឆ្នាំ ២០២១។ វៀតណាមបានអះអាងនូវការត្រៀមជាស្រេច ដោយចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗ លើការអភិវឌ្ឍន៍កសិកម្ម និងជនបទ”។

បន្ទាប់ពីបើកសម័យប្រជុំ អង្គសន្និបាតបានបើកសម័យប្រជុំជាផ្លូវការចំនួន ៤ និងសម័យប្រជុំនៅខាងក្រៅសន្និបាត ដែលផ្តោតលើដំណោះស្រាយចំនួន ៤ ដើម្បីផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ