![វៀតណាមរួមចំណែកយ៉ាងសកម្មនៅសន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC លើកទី២១ - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2014_10_23/apec_fxav.jpg) |
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Truong Chi Trung ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាន VOV |
(VOV)_នាថ្ងៃទី២២ តុលា សន្និសីទថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃវេទិកាសហប្រតិ
បត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វីក ( APEC) លើកទី២១ នៅទីក្រុងប៉េកាំង (ចិន) បាន
អនុម័ត្តទៅលើសេចក្ដីថ្លែងការណ៍១៨ខ។ សេចក្ដីថ្លែងការណ៍នេះបានអះអាងថា៖
ក្នុងស្ថានភាពខឿនសេដ្ឋកិច្ចសកលបន្តប្រឈមមុខនឹងតម្រូវការរួមនៅអន់ខ្សោយ
កំណើនមិនស្មើគ្នា …លៗ ដូច្នេះ APEC ដើរតួនាទីជាកម្លាំងចលករនៃខឿនសេដ្ឋកិច្ច
សកល ត្រូវនាំមុខក្នុងដំណើការស្ដារខឿនសេដ្ឋកិច្ចឡើងវិញ ឆ្ពោះទៅគោលដៅកំ
ណើនខ្លាំងក្លា ចីរភាពនិងតុល្យភាព។ សេចក្ដីថ្លែងការណ៍នេះបានសង្កត់ធ្ងន់ដល់
សារសំខាន់នៃដំណើការសហប្រតិបត្តិការរវាងបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC ( FMP)
ដូចជាវេទិកា១សំរាប់បណ្ដាខឿនសេដ្ឋកិច្ចក្នុងតំបន់ចែករំលែកបទពិសោធន៍ ផ្លាស់
ប្តូរ បង្កើនការស្រុះចិត្តគំនិត និងកិច្ចសហប្រតិបត្តិការ។ គណៈប្រតិភូវៀតណាមបាន
ចូលរួមនិងចែករំលែកបណ្ដាបទពិសោធន៍ជាក់ស្ដែង ក្នុងការលាតត្រដាងអនុវត្ត
បណ្ដាវិធានការបំរើគោលដៅរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ក៏ដូចជា
ការបង្កើនទុនវិនិយោគសំរាប់ហេដ្ឋារចនាសម្ព័ន្ធ ដោយជះប្រទះការលំបាកពីវបត្តិ
សេដ្ឋកិច្ចហិរញ្ញវត្ថុសកល៕