វៀតណាមរួមចំណែកយ៉ាងសកម្មចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំលើកទី៦៨នៃមហាសន្និបាទអ.ស.ប

Chia sẻ
(VOVworld)-កិច្ចប្រជុំលើកទី៦៨នៃមហាសន្និបាទអ.ស.បក្រោមប្រធានបទ “របៀបវារៈអភិវឌ្ឍន៌ក្រោយឆ្នាំ២០១៥”

វៀតណាមរួមចំណែកយ៉ាងសកម្មចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំលើកទី៦៨នៃមហាសន្និបាទអ.ស.ប - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអ.ស.ប លោក Le Hoai Trung


(VOVworld)-កិច្ចប្រជុំលើកទី៦៨នៃមហាសន្និបាទអ.ស.បក្រោមប្រធានបទ “របៀបវារៈ
អភិវឌ្ឍន៌ក្រោយឆ្នាំ២០១៥” បានបា្ររពឡើងនាថ្ងៃទី១៨កញ្ញានៅ ទីក្រុង New York
(អាមេរិក) ដោយផ្តោតទៅលើដំណាក់កាលអនុវត្តគោល ដៅសហសវត្សន៌និងបណ្តា
បញ្ហាអភិវឌ្ឍន៌ក្រោយឆ្នាំ២០១៥។ គណៈប្រតិភូ ជាន់ខ្ពស់របស់វៀតណាមដឹកនាំដោយ
នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ចូលរួមមហាសន្និបាទអ.ស.បលើកនេះ។ឆ្លើយ
សំភាសអ្នកយក ព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិក ឯកអគ្គរដ្ឋទូតវៀត
ណាម ប្រចាំនៅអ.ស.ប លោក Le Hoai Trung បានឲ្យដឹងថា៖

        “នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung នឹងមានបទថ្លែងមតិនៅមុខមហា

សន្និបាទ ដោយលើកត្រដែតទស្សនៈរបស់វៀតណាមអំពីរាល់បញ្ហាអន្តរ​ជាតិ
ធំៗ ក្នុងនោះមានដំណោះស្រាយទាក់ទិនដល់សន្តិភាព សន្តិសុខ និងរបៀបវារៈ
អភិវឌ្ឍន៌ក្រោយឆ្នាំ២០១៥។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្រ្តីក៏ មានការជួបសន្ទនា
ជាមួយអគ្គលេខាធិការអ.ស.ប និងថ្នាក់ដឹកនាំមួយចំនួនរបស់កម្មវិធីអភិវឌ្ឍន៌

អ.ស.ប។ ក្នុងឱកាសនេះដែរនាយករដ្ឋមន្រ្តីព្រមទាំង គណៈប្រតិភូជាន់ខ្ពស់វៀត
ណាមនឹងមានជំនួបសន្ទនាជាមួយបណ្តាអង្គភាពអាជីវកម្មអាមេរិកផងដែរ”។

        តាមលោក Le Hoai Trung ថា ក្នុងប៉ន្មានឆ្នាំកន្លងទៅ វៀតណាមក្នុង​ តួនាទីជា
សមាជិកអ.ស.ប​ និងអាស៊ាន និងជាប្រទេសកំពុងអភវឌ្ឍន៌១វៀតណាមបានមានការ
រួមវិភាគទានជាក់ស្តែងចូលក្នុងដំណាក់កាលកែទម្រង់ អ​.ស.ប។ វៀតណាមត្រូវបាន
ចាត់ទុកជាប្រទេសនាំមុខក្នុងការអនុវត្តការផ្តើមគំ និតអ.ស.ប១ក្នុងក្របខ័ណ្ឌកម្មវិធី
ធ្វើសកម្មភាពព្រមៗគ្នា៕

 

 

ប្រតិកម្មទៅវិញ