វៀតណាមរំពឹងថានៅដំណាច់ត្រីមាសទី៣ ឆ្នាំ ២០២១ នឹងផលិតវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩

Chia sẻ
(VOVWORLD) - នៅដំណាច់ត្រីមាសទី ៣ ឆ្នាំ ២០២១ វៀតណាមនឹងមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាលើកដំបូង ដែលត្រូវបានស្រាវជ្រាវនិងផលិតដោយអ្នកវិទ្យាសាស្ត្រក្នុងប្រទេស។
 វៀតណាមរំពឹងថានៅដំណាច់ត្រីមាសទី៣ ឆ្នាំ ២០២១ នឹងផលិតវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ - ảnh 1លោក Nguyen Ngo Quang ប្រធានខុទ្ទកាល័យទទួលបន្ទុកកម្មវិធីជាតិស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំង  (រូបថត៖baochinhphu.vn)

ថ្លែងនៅក្នុងកិច្ចប្រជុំអចិន្ត្រៃយ៍របស់គណៈកម្មាធិដឹកនាំកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការធ្វើតេស្តគ្លីនិកវ៉ាក់សាំង កូវីដ-១៩ ដែលបានធ្វើឡើងកាលពីថ្ងៃទី ២២ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អនុប្រធាននាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងបណ្តុះបណ្តាល នៃក្រសួងសុខាភិបាល វៀតណាម  លោក Nguyen Ngo Quang ប្រធានខុទ្ទកាល័យទទួលបន្ទុកកម្មវិធីជាតិស្រាវជ្រាវនិងអភិវឌ្ឍន៍វ៉ាក់សាំងបានមានប្រសាសន៍ថា៖ វៀតណាមកំពុងពន្លឿនដំណើរការ ស្រាវជ្រាវនិងផលិតវ៉ាក់សាំង។

តាំងពីដំណាក់កាលដំបូង ក្រសួងសុខាភិបាលបានបង្កលក្ខណៈគ្រប់បែបយ៉ាង ដើម្បីជម្រុញដើរទន្ទឹមគ្នានឹងលក្ខណៈវិនិច្ឆ័យ នៃការធានាសុវត្ថិភាពក្នុងការស្រាវជ្រាវនិងការផលិតវ៉ាក់សាំងនៅក្នុងប្រទេស បម្រើការងារបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតផងដែរ។ នាបច្ចុប្បន្ននេះ វៀតណាមកំពុងសិក្សាស្រាវជ្រាវវ៉ាក់សាំងចំនួន ៣ ប្រភេទដើម្បីបង្ការជំងឺ      កូវីដ-១៩។ លទ្ធផលនៃការស្រាវជ្រាវនៅក្នុងបន្ទប់ពិសោធន៍ក្នុងដំណាក់កាលមុនគ្លីនិកនៃវ៉ាក់សាំងទាំង ៣ ប្រភេទនេះ ត្រូវបានវាយតម្លៃយ៉ាងល្អប្រសើរផងដែរ៕

ប្រតិកម្មទៅវិញ