|
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhanថ្លែងមតិក្នុងពិធីបំផុសចលនា |
(VOVworld)-ពិធីបំផុស “សប្តាហ៍ជួយជ្រោមជ្រែងទិវាសន្សំសំចៃពិភពលោកឆ្នាំ
២០១៦ នៅវៀតណាម” បានប្រារព្ធឡើងនាព្រឹកថ្ងៃទី៣០តុលានៅទីក្រុងហាណូយ។
ក្រោម ប្រធានបទ “ការសន្សំសំចៃបច្ចុប្បន្ន- ភាពស្រស់បំព្រងនាពេលអនាគត”
សប្តាហ៍ជួយ ជ្រោមជ្រែងទិវាសន្សំសំចៃឆ្នាំនេះបានផ្តោតការយកចិត្តទុកដាក់ទៅ
លើនារី កុមារ សិស្សានុសិស្ស ដែលជាជនមានតួនាទីសំខាន់ក្នុងការងារជម្រុញ
ចលនាសន្សំសំចៃ។ ថ្លែងមតិក្នុងពិធី ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ
ភូមិវៀតណាម លោក Nguyen Thien Nhan បានចាត់ទុកថា៖
“ខ្ញុំគិតថាប្រសិនបើនៅក្នុងភោជនីយដ្ឋាននៃទីក្រុងនីមួយៗ យើងដកចេញ
ស្រា ១ដបផងនិងពិនិត្យមើលថាប្រដាប់ប្រដាណានៅប្រើប្រាស់បានគឺទុកប្រើសិន
តើ។ ដូច្នេះ យើងនឹងជៀសវាងបានការខ្ជះខ្ជាយ។ហើយការខ្ជះខ្ជាយនិងអំពើពុក
រលួយជាប្រភេទខ្ជះខ្ជាយខ្លាំងបំផុត។ យើងខ្ញុំសង្ឃឹមថា ដើម្បីប្រទេសជាតិ ដើម្បី
អនាគតគ្រួសារ យើងផ្ទាល់ យើងត្រូវមាន អាកប្បកិរិយាយ៉ាងម៉ឺងម៉ាត់ចំពោះការ
ខ្ជះខ្ជាយនិងអំពើពុករលួយ ”៕