រូបថតឧទាហរណ៍ (ប្រភព៖ ក្រសួងសុខាភិបាលវៀតណាម) |
«ពង្រឹងការ ត្រួតពិនិត្យនិងរឹតបន្តឹងការគ្រប់គ្រងជនចូលប្រទេស ក៏ដូចជាការដាក់កំហិតយ៉ាងទាបបំផុតចំពោះហានិភ័យនៃជំងឺកូវីដ-១៩ ចូលមក វៀតណាម” គឺជាការបញ្ជាដឹកនាំរបស់លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ -១៩ ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី១៤ ខែមេសានៅទីក្រុងហាណូយ ។ លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានមានប្រសាសន៍ថា៖ ការរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងតែវិវត្តន៍យ៉ាងស្មុគស្មាញនៅប្រទេសជាច្រើនក្នុងតំបន់ដែលជះឥទ្ធិពលដោយផ្ទាល់ដល់ការបង្ការជំងឺរាតត្បាតរបស់វៀតណាម។ នៅពេលនេះ ចាំបាច់ត្រូវកៀរគរសមត្ថភាពក្នុងការឆ្លើយតបយ៉ាងខ្ពស់បំផុតនិងអនុវត្តយ៉ាងប្តូរផ្តាច់ ក៏ដូចជាចាត់ការយ៉ាងម៉ឹងម៉ាត់ចំពោះករណីចូលមកប្រទេសដោយខុសច្បាប់ផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានចែករំលែកបន្ថែមទៀតថា៖
« ការអំពាវនាវដល់ប្រជាជនដែលមានសាច់ញាតិរស់នៅឯបរទេសឲ្យគោរពតាមបទប្បញ្ញត្តិស្តីពីការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតក្នុងប្រទេសម្ចាស់ផ្ទះ។ នៅពេលមានតម្រូវការវិលត្រឡប់មកស្រុកកំណើតវិញ គឺចាំបាច់ត្រូវធ្វើដំណើរតាមជើងហោះហើរផ្លូវការ ដើម្បីអនុវត្តវិធានការដាក់នៅដាច់ដោយឡែកស្របតាមបទប្បញ្ញត្តិ។ បើមានករណីឆ្លងកាត់ព្រំដែនដោយខុសច្បាប់ យើងត្រូវតែចាត់ការយ៉ាងមឹងម៉ាត់។ ម្យ៉ាងវិញទៀតយើងប្បីអនុវត្តតាមដំណោះស្រាយប្រយុទ្ធប្រឆាំងជំងឺរាតត្បាតដោយម្ចាស់ការ ជាពិសេសគឺយើងត្រូវបន្តពាក់ម៉ាស់ការពារជាដាច់ខាតផងដែរ»៕