វៀតណាមរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ១.២៤០ នាក់ ហើយទីក្រុងហូជីមិញមានចំនួន ១.០៤៣ ករណី

Chia sẻ

(VOVWORLD) -  ក្នុងចំណោមករណីឆ្លងក្នុងប្រទេសចំនួន ១.២៣៨ នេះ មានករណីចំនួន ៩១៦ ករណីត្រូវបានរកឃើញនៅក្នុងតំបន់ចត្តាឡីស័កនិងតំបន់ត្រូវបិទខ្ទប់។

នៅពេលថ្ងៃត្រង់ថ្ងៃទី ១១ ខែកក្កដា ក្រសួងសុខាភិបាលបានប្រកាសថា៖ ចាប់ពីម៉ោង ១៧ ថ្ងៃទី ១០ ដល់ម៉ោង ១២ ថ្ងៃទី ១១ ខែកក្កដា វៀតណាមរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ១.២៤០ ករណី ក្នុងនោះមានករណីចំនួន ២ ត្រូវបានធ្វើចត្តាឡីស័កភ្លាមៗ បន្ទាប់ពីបានឆ្លងចូលមកខេត្ត An Giang និងខេត្ត Ba Ria-Vung Tau។ ទីក្រុងហូជីមិញបានកត់ត្រាករណីឆ្លងថ្មីកូវីដ ១៩ ច្រើនបំផុតដោយមាន ចំនួន ១.០៤៣ ករណី។ ក្នុងចំណោមករណីឆ្លងក្នុងប្រទេសចំនួន ១.២៣៨ នេះ មានករណីចំនួន ៩១៦ ករណីត្រូវបានរកឃើញនៅក្នុងតំបន់ចត្តាឡីស័កនិងតំបន់ត្រូវបិទខ្ទប់។

តាមនោះ រហូតមកដល់ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃនេះ (ថ្ងៃទី ១១ ខែកក្កដា) វៀតណាមបានកត់ត្រាករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ២៩.១០៣ ករណី ក្នុងនោះ ២៧.១៨៥ ករណីត្រូវបានកត់ត្រាក្នុងប្រទេសនិងករណីចំនួន ១.៩១៨ ដែលជាករណីនាំចូល។ រហូតមកដល់ពេលនេះ វៀតណាមបានព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ៩.២០៤ នាក់ និងស្លាប់ចំនួន ១១២ ករណី៕

ប្រតិកម្មទៅវិញ