|
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយលោក Masagos Zulkifli រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងធនធានទឹកសិង្ហបុរី (រូបថតៈ Nhan Sáng-TTXVN) |
(VOVworld)-នារសៀលថ្ងៃទី២៤មេសានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយលោក Masagos Zulkifli រដ្ឋ
មន្ត្រីក្រសួងបរិស្ថាននិងធនធានទឹកសិង្ហបុរីដែលកំពុងបំពេញទស្សនកិច្ចការងារនៅ
វៀតណាម។នៅក្នុងជំនួបនេះ លោក Tran Dai Quang បានអះអាងថា សិង្ហបុរីជានិច្ច
កាលជាដៃគូរយុទ្ធសាស្ត្ររបស់វៀតណាម។លោកប្រធានរដ្ឋវៀតណាមគូស បញ្ជាក់
ថា កិច្ចការពារបរិស្ថានជាបញ្ហាចំបាច់ តាមនោះ វៀតពាមបន្តប្រមូលផ្តុំ អភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម ប៉ុន្តែតាមទិសអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនិងយកចិត្តទុក
ដាក់កត្តាការពារបរិស្ថាន។
រីឯខ្លួនវិញ រដ្ឋមន្ត្រី Masagos Zulkifli បានវាយតម្លៃថា បច្ចុប្បន្ន វៀតណាម
កំពុងមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ ជាទីមកដល់សម្រាប់វិនិយោគិន ភ្ញៀវទេស
ចរអន្តរជាតិ ក្នុងនោះមានសិង្ហបុរីផង។ លោករូបនេះបានស្នើថា នៅក្នុង សន្និសីទ
អន្តរជាតិស្តីពីបរិស្ថានដែលរៀបចំឡើងនៅប្រទេស Kenya នាចុងឆ្នាំ ២០១៧នេះ
វៀតណាមនិងប្រទេសអាស៊ាននានាក៏គប្បីសម្តែងនូវទស្សនៈរបស់ អាស៊ានអំពី
បញ្ហាបរិស្ថានផងដែរ៕