ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអូស្ត្រាលី Ngo Huong Nam (រូបថត៖ TTXVN) |
វៀតណាមយកចិត្តទុកដាក់ដ៏ពិសេសដល់ការបង្កើនទំនាក់ទំនងជាមួយអូស្ត្រាលី។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអូស្ត្រាលី Ngo Huong Nam បានអះអាង ដូច្នេះក្នុងការឆ្លើយសម្ភាសន៍ អ្នកយកព័ត៌មានទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំអូស្ត្រាលី ក្នុងឱកាសដំណើរទស្សនកិច្ចនៅអូស្ត្រាលីនិងចូលរួម កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី របស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នាខែមិនាខាងមុខ។
តាមឯកអគ្គរដ្ឋទូត Ngo Huong Nam ថា ឆ្នាំ២០១៨មានអត្ថន័យពិសេសចំពោះវៀតណាមនិងអូស្ត្រាលី ព្រោះថានេះជា ឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី២៦ កុម្ភៈ ឆ្នាំ១៩៧៣ ថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៨)។ ក្នុងរយៈពេល៤៥ឆ្នាំកន្លង ទៅ ប្រទេសទាំងពីរបានខិតខំប្រឹងប្រែងទទួលបានលទ្ធផលសំខាន់ៗលើគ្រប់វិស័យ៖ នយោបាយ សេដ្ឋកិច្ច សន្តិសុខការពារជាតិ វិទ្យាសាស្ត្របច្ចេកវិទ្យា និងវប្បធម៌អប់រំ។ នាពេលថ្មីៗនេះ នៅសប្ដាហ៍កិច្ចប្រជុំកំពូល APEC ដែល ត្រូវបានរៀបចំឡើងនាខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុង Da Nang របស់វៀត ណាមនោះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងសមភាគី អូស្ត្រាលីលោក Malcom Turnbull បានប្រកាសគោលដៅលើកកំពស់ទំនាក់ ទំនងឡើងកម្រិតដៃគូយុទ្ធសាស្ត្រ ហើយភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខា លើឯកសារជាផ្លូវការក្នុងដំណើរទស្សនកិច្ចនាពេលខាងមុខរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc។
ឯកអគ្គរដ្ឋទូត Ngo Huong Nam ឲ្យដឹងថាដំណើរទស្សនកិច្ចនាពេលខាង មុខរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នឹងបង្កើតបង្គោលសំខាន់ មួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនត្រឹមតែនាំទំនាក់ទំនងទ្វេភាគីឡើង កំពស់ថ្មីប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពង្រឹងឋានៈរបស់ប្រទេសនីមួយៗនៅ តំបន់សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកទៀតផង៕