វៀតណាមយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាមួយ Uzbekistan

Chia sẻ
(VOVworld) - លោក Tran Dai Quang ស្នើឲ្យភាគីទាំងពី
ជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការលើវិស័យនានាដូចជា
តម្បាញកាត់ដេ ស្បែកជើង កសិកម្ម ចិញ្ចឹមសត្វនិង
ប្រេងឧស្ម័នជាដើម។
វៀតណាមយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាមួយ Uzbekistan - ảnh 1
ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖TTXVN)

(VOVworld) - នារសៀលថ្ងៃទី៩ កុម្ភៈ នៅរដ្ឋធានីហាណូយ អញ្ជើញទទួលជួប
សន្ទនាជាមួយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងកសិកម្មនិងប្រភពទឹក
Uzbekistan លោក Mirzaev Zoyir ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀត
ណាមនោះ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អះអាងថា វៀតណាមជានិច្ច
កាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបតិ្តការជា
មួយ Uzbekistan។លោក Tran Dai Quang ស្នើឲ្យភាគីទាំងពីជំរុញខ្លាំងកិច្ចសហប្រតិ
បតិ្តការលើវិស័យនានាដូចជាតម្បាញកាត់ដេ ស្បែកជើង កសិកម្ម ចិញ្ចឹមសត្វនិង
ប្រេងឧស្ម័នជាដើម។រួមជាមួយគ្នានោះ ភាគីទាំងពីរបន្តបើកទូលាយការជួបប្រា
ស្រ័យខាងវប្បធម៌ សំដៅផ្សព្វផ្សាយរូបភាពទឹកដី មនុស្សនៃប្រទេសនិមួយៗ។
រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីលោក Mirzaev Zoyir ឲ្យដឹងថា
Uzbekistan មានគោលបំណងបង្កើនកិច្ចសហប្រតិបតិ្តការជាមួយវៀតណាមលើ
វិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ៕

ប្រតិកម្មទៅវិញ